សាលាឧទ្ធរណ៍​បើកសវនាការ​ករណី​លោកស្រី ទេព វ​ន្នី នៅ​រសៀល​នេះ​

896
ចែករម្លែក

(​ភ្នំពេញ​) ៖ នៅ​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧ នេះ សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​រឿងក្ដី​លោកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹង​​កក់ ពាក់ព័ន្ធ​បទល្មើស «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​»​។​
​ ​
​តាម​ការបញ្ជាក់​ពី​មន្ត្រី​សាលាឧទ្ធរណ៍ បាន​ឲ្យ​ដឹងថា សវនាការ​នេះ​ដឹកនាំ​ដោយ​លោក ប៉ុល សំអឿន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក សំរិទ្ធ សុផល លោកស្រី ចាន់ ម៉ា​ឌី​ណា ជា​សមាជិក​និង លោក សរ យស​ថាវរៈ ជា​តំណាង​មហាអយ្យការ ។​


​ ​
​សវនាការ​សាលាឧទ្ធរណ៍​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ផ្តន្ទាទោស​លោកស្រី ទេព វ​ន្នី ដាក់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​៦​ខែ ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅក្បែរ​វិមានឯករាជ្យ សង្កាត់​ទន្លេ​បា​​សាក់ ខណ្ឌ ដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាម​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ​ពាក់ព័ន្ធ​ការប្រើ​អំពើ​​ហិង្សា​លើ​សន្តិសុខ​សាលាខណ្ឌ​ដូនពេញ​ពីរ​នាក់ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ ។​

​ក្នុងពេល​ជាមួយគ្នា​ ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ប្រមាណ​៣០ ស្ថាប័ន បានរួម​គ្នា​ចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ដោយ​ស្នើសុំ​​សាលាឧទ្ធរណ៍​ដោះលែង​អ្នកស្រី ទេព វ​ន្នី ឲ្យ​មាន​សេរីភាព​វិញ​។​

​គួរកត់សម្គាល់​ដែរ​ថា ក្រុម​របស់​អ្នកស្រី ទេព វ​ន្នី ដែល​ភាគច្រើន​សុទ្ធតែជា​មនុស្ស​ស្រី បាន​ដើរ​ធ្វើបាតុកម្ម​ស្ទើរ​គ្រប់​វិស័យ ដែល​កន្លងមក មាន​គេ​ដាក់​រហស្សនាម​ថា ក្នុង​អ្នក​ស៊ី​ឈ្មួ​ល​ធ្វើបាតុកម្ម​ឬ​តវ៉ា​ពហុ​វិស័យ ដើម្បី​ប្តូរ​យក​កម្រៃ ក្នុងការ​តវ៉ា​មួយ​លើកៗ​៕ដោយ៖វិបុល