សាលា​បណ្ឌិតសភា​ភាពជា​អ្នកដឹកនាំ​មក​ស្វែងយល់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា

658
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​និស្សិត​សាលា​បណ្ឌិតសភា​ភាពជា​អ្នកដឹកនាំ​ឡាយ​ហ្គ័​រ​( Liger Leadership Academy) ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Jeff Boucher​កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នៅ​ទីស្តីការក្រសួង​។​

​លោក​ទេសរដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បាន​មានប្រសាសន៍ថា​៖​គោលបំណង​នៃ​ជំនួប​នេះ​គឺ​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការរីកចម្រើន​និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​ព្រមទាំង​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​និង​អ្វី​ដែលជា​ផែនការ​សម្រាប់​ពេលអនាគត​។​សាលា Liger Leadership Acade(LLA)​មាន​ទីតាំង​ស្ថិតនៅ​រាជធានី​ភ្នំពេញ​ផ្តល់​ការអប់រំ​ដល់​យុវជន​កម្ពុជា​ឱ្យ​ចេះ​អភិវឌ្ឍ​ខ្លួន​ទៅជា​អ្នកដឹកនាំ​សហគ្រិន​សម្រាប់​ថ្ងៃស្អែក​ប្រកបដោយ​មនសិការ​សង្គម ។

​សាលា​LLA​ផ្តល់ជូន​នូវ​កម្មវិធី​អាហារូបករណ៍​ជា​កន្លែង​ស្នាក់នៅ​សិក្សា​សម្រាប់​និស្សិត​ដែល​ជួប​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​ដោយ​រួមបញ្ចូល​នូវ​ការអប់រំ​ប្រកបដោយ​ការប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ និង​ទូលំទូលាយ​ជាមួយនឹង​កម្មវិធីសិក្សា​STEM​និង​ភាពជា​សហគ្រិន​។​Liger​ជឿជាក់ថា​៖”​ការវិនិយោគ​ប្រកបដោយ​អត្ថន័យ​លើ​យុវជន​ទាំងនេះ​នឹងធ្វើ​ឱ្យ​ពួកគេ​ជាច្រើន​មានការ​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​”៕S/

​ចំណងជើង​រូ​បថ​តៈ​សាលា​បណ្ឌិតសភា​ភាពជា​អ្នកដឹកនាំ​មក​ស្វែងយល់​ពី​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​