សាលា​ប៉ូល​ឌុយ​ប្រ៊ូ​ល​ខេត្តសៀមរាប បិទ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​បដិសណ្ឋាកិច្ច សណ្ឋាគារ និង​ទេសចរណ៍

160
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: សាលា ប៉ូល ឌុយ​ប្រ៊ូ​ល ខេត្តសៀមរាប បិទ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្នែក​បដិសណ្ឋាកិច្ច និង​ចែក​សញ្ញាបត្រ ដល់​សិស្ស​នៃ​សាលា​សណ្ឋាគារ និង​ទេសចរណ៍​។​

​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ដោយមាន​ការចូលរួម​ពី លោក ពេជ្រ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​តំណាង​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។​

​លោកស្រី ហែល ហ្គា​ណា​ហ្គី នាយិកា​សាលា​សណ្ឋាគារ និង​ទេសចរណ៍​ប៉ូល​ឌុយ​ប្រ៊ូ បាន​និយាយថា មុខ​ជំ​នស​ញ​ដែល​សិស្សសាលា ប៉ូល ឌុយ​ប្រ៊ូ​ល ខេត្តសៀមរាប បាន​រៀន​គឺមាន​ច្រើន​ជំនាញ តែ​ថ្ងៃនេះ សិស្សានុសិស្ស​ដែល​បានបញ្ចប់​ដោយ​ជោគជ័យ​នូវ​ជំនាញ​ចំនួន​៥ ក្នុងនោះ​ជំនាញ​វិជ្ជា​ចម្អិន​ម្ហូបអាហារ ជំនាញ​វិជ្ជា​ធ្វើ​នំ ជំនាញ​សេវាកម្ម​ភ្ញៀវ និង​ជំនាញ​ប្រតិបត្តិការ​។​

​លោក ពេជ្រ សោភ័ន រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា ក្រោយពី​បញ្ចប់​ការសិក្សា និង​ទទួល​សញ្ញាបត្រ​ដែល​បញ្ជា​ក់​ពី​សម្បទា​វិជ្ជាជីវៈ​ផ្នែក​សណ្ឋាគារ និង​ទេសចរណ៍ ប្រកបដោយ​ជោគជ័យ​រួចមក សិស្សានុសិស្ស​ទាំងអស់​អា​ច​យកទៅ​ប្រកប​របរ​ចិញ្ចឹមជីវិត និង​ជួយ​ទ្រទ្រង់​ជីវភាព​គ្រួសារ សង្គមជាតិ និង​លើកកម្ពស់​សេវាកម្ម​ផ្នែក​ទេសចរណ៍ ក្នុង​ខេត្តសៀមរាប ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​៕ ល​