សាលា​មត្ដេយ្យ​នៅ​ឥណ្ឌូនេស៊ី រង​ព្យុះ​រិះគន់​ដោយសារ​ឱ្យ​កូនសិស្ស​ស្លៀក​ឈុត អាយ​ស៊ី​ស​ហែ​ក្បួន​

1506
ចែករម្លែក

​សា​លាម​ត្តេ​យ្យ​មួយ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បានធ្វើ​ការសុំ​អភ័យទោស​ជា​សាធារណៈ​កាលពី​ថ្ងៃ​ច័ន្ទ ទី​២០ ខែសីហា បន្ទាប់ពី​រូបថត​សិស្ស​តូចៗ​របស់ខ្លួន​ដែល​ស្លៀក​ឈុត​ក្រុម​ភេរវកម្ម​អាយ​ស៊ី​ស​( ISIS )​និង​ប្រដាប់​ដោយ​កាំភ្លើង​វែង បានធ្វើឱ្យ​មហាជន​ផ្ទុះ​កំហឹង​។​

​ក្រុម​អ្នករៀបចំ​ការហែក្បួន​នេះ​បាន​រង​ភាពអាម៉ាស់​យ៉ាងខ្លាំង​បន្ទាប់ពី​ព្យុះ​រិះគន់​លើកឡើងថា ឈុត​ឯកសណ្ឋាន​ក្រុម​ភេរវកម្ម​នេះ​បាន​ជំរុញឱ្យមាន​អំពើហិង្សា​នៅក្នុង​ប្រទេស​នេះ​ដែល​បាន និង​កំពុង​តស៊ូ​ប្រ​យ​ទ្ធ​ប្រឆាំង​ពួក​សកម្មប្រយុទ្ធ​ជា​យូរ​មកហើយ​។​

​ក្រុមសិស្ស​តូចៗ​មាន​គ្នា​ប្រមាណ ១៥ នាក់​នេះ​បាន​ចូលរួម​ការហែក្បួន​អបអរសាទរ​ទិវា ឯករាជ្យ​របស់​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ជិត​ក្រុង​ស៊ូ​រ៉ា​បា​យ៉ា (Surabaya) ដែលជា​ទីក្រុង​ធំ​បំផុត​ទី​២ របស់​ប្រទេស​នេះ​។

​ទន្ទឹមនឹង​ការសុំ​ទោស សាលា​មត្តេយ្យកា​ទី​កា (Kartika kindergarten) ដែលមាន​ទីតាំង ស្ថិតក្នុង​បរិវេណ​បន្ទាយ​យោធា​នៅ​ប្រូ​បូ​លីង​ហ្គោ (Probolinggo) ខាងលើនេះ​និយាយថា សម្លៀកបំពាក់​ទាំងនេះ​ទុកចោល​នៅក្នុង​ឃ្លាំង ហើយ​ខ្លួន​បាន​យក​វា​ឱ្យ​មកឱ្យ​សិស្ស​ស្លៀកពាក់ ក្នុង​បំណង​កាត់បន្ថយ​ការចំណាយ​របស់​ឪពុកម្តាយ​សិស្ស ហើយ​បាន​បដិសេធថា វា​មិន​ជំរុញ ឱ្យមាន​អំពើហិង្សា​ទេ​៕ ប្រែ​សម្រួល​: ខុម​