សាល់​មុន​ស្រោច​ទឹកជ្រលក់​

363

+ គ្រឿងផ្សំ​
– សាច់​ត្រី​សាល់​មុន​
– ពោត​សាច់​លឿង 1 ផ្លែ​
– ស​ណ្ដែ​កួរ 2 កួរ​
– សណ្ដែកខ្មៅ កន្លះ​ខាំ​
– ក្រូចថ្លុង តូច​ល្មម 1 ផ្លែ​
– ខ្ទឹមស 3 កំពឹស​
– ម្ទេសដៃនាង 2 គ្រាប់ (​ដាក់​បាន​តាម​ចំណូលចិត្ត​)
– ស្ករត្នោត 1 ស្លាបព្រា​បាយ​
– ទឹកត្រី 2 ស្លាបព្រា​បាយ​
– ទឹកក្រូច​ឆ្មារ 3 ស្លាបព្រា​បាយ​
– ជី​វ៉ាន់ស៊ុយ​
– ជី​អង្កាម​

+ វិធី​ធ្វើ​
– ហាន់​សណ្ដែកកួរ​ល្អិត ស្ងោរ​ពោត​រួច​ហាន់​គ្រាប់ពោត ស្ងោរ​សណ្ដែកខ្មៅ រួច​ដាក់​ក្នុង​គោម​ទុក​មួយអន្លើ​
– បក​ក្រូចថ្លុង​យក​សាច់​ដាក់​ចាន មួយ​ផ្សេង
– បុក​ខ្ទឹមស ម្ទេស និង​ស្ករត្នោត​ជាមួយគ្នា រួច​ដាក់​ទឹកត្រី ទឹកក្រូច​ឆ្មារ កូរ​ឲ្យ​សព្វ​ល្អ​ដួស​ដាក់​ចាន​ទុក​មួយ​ឡែក
– លាង​សាច់​ត្រី​ឲ្យ​ស្អាត រោយ​អំបិល​បន្តិច​ពីលើ រួច​ដាក់​ចៀន (​អាច​យកទៅ​ចំ​ហ៊ុយ ដុត ឬ​អាំង​តាម​ចំណូលចិត្ត​) ឲ្យ​ឆ្អិន ដួស​ដាក់​ចាន
– ហាន់​ជី​វ៉ាន់ស៊ុយ និង​ជី​អង្កាម ដាក់​ក្នុង​ចានគោម​ដែលមាន​សណ្ដែកកួរ ពោត សណ្ដែកខ្មៅ បន្ទាប់មក​ចាក់ទឹក​ត្រី​បុក​ចូល រួច​យក​សាច់​ក្រូចថ្លុង ដាក់ចូល​ច្របល់​ឲ្យ​សព្វ​ល្អ បន្ទាប់មក​យក​វា​ដួស​ដាក់​លើ​ត្រី​សាល់​មុន​ចៀន​រួច​ជាការ​ស្រេច ៕ ប្រភព​: Hot Thai Kitchen​