ចែករម្លែក

ភ្នំពេញ​៖ កញ្ញា សាល ច័ន្ទ​ដាលីន លេង​ថត​ឈុត​សិច​ស៊ី​បែបនេះ​ឡើង​ប៉ុស្តិ៍​បានធ្វើឱ្យ​អ្នកគាំទ្រ​នាង​និង​បណ្តាញ​សង្គម​ពេញចិត្ត​ហើយ​មុនដំបូង​ស្មានតែ​ជា​អ្នកផ្សេង​ឬ​ស្មានតែ​ជា​នារី​បរទេស ហើយ​ជាមួយគ្នា​នោះ​ក៏​ធ្វើឱ្យ​កក្រើក​ដល់​ចិត្ត​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​និង​ប្រុសៗ​នាំគ្នា​ពេញចិត្ត​តែម្តង​។​

​រូបថត​របស់​នាង​ដែល​បង្ហោះ​នោះ មាន​អ្នកខ្លះ​ច្រឡំ​គិតថា​នេះ​ជា​រូប ម៉ូ​ដែល​នារី​អាមេរិក ឬ នារី​ស្បែក​ខ្មៅ​នៅ​តំបន់​ប្រទេស​អាហ្វ្រិក​អីចឹង​ទេ​។ ការពិតជា​រូបនាង ព្រោះ​នាង​ខាងក្រៅ​មិនមែន​បែបនេះ ហើយ​រាល់ដង​ដ​តុបតែង​មុខ​និង​ខ្លួន​សុភាពៗ​។​

​គ្រាន់​ប៉ុន្មាន​ថ្ងៃនេះ កញ្ញា សាល ច័ន្ទ​ដាលីន បង្ហោះ​រូបនាង​ដែល​ថត​ឈុត​បែប​សិច​ស៊ី ក្នុង​កាយវិការ​គួរ​ភ្ញាក់ផ្អើល​និង​ល្អមើល​នោះ ធ្វើឱ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក មិនថាឡើយ​សូម្បីតែ​សារព័ត៌មាន​ខ្លះ​ក៏​យល់ច្រឡំ​ថា​មិនមែនជា​នាង ហើយ​ខ្លះទៀត​មើល​មិន​ស្គាល់​តែម្តង​។​

​លេង​កាយវិការ​បញ្ចេញ​ភាព​សិច​ស៊ី​បែបនេះ សាល ច័ន្ទ​ដាលីន ពិតជា​គួរឱ្យ​សរសើរ​ដែលមាន​ទេពកោសល្យ ជាតា​រា​ម៉ូ​ដែល​ក្លាហាន​ហ៊ាន​បញ្ចេញ​សមត្ថភាព និង ដងខ្លួន​ដ៏​សិច​ស៊ី បង្ហាញ​ទៅកាន់​មហាជន​និង​ពិភពលោក​។ ស្ថិតក្នុង​ឈុត​ប៊ី​គី​នី​ស្បែក​ខ្លា តារា​ម៉ូ​ដែល​រូបនេះ ត្រូវបាន​មហាជន​និង​ជាពិសេស​ប្រុសៗ​នាំគ្នា​លាន់មាត់​សរសើរ​នាង​មាន​រូប​ស្លី​ម​ស្អាត ហើយ​អ្វីដែល​សរសើរ​ខ្លាំង​នោះ​គឺ ត្រគាក​របស់​នាង​ពេញរូបពេញរាង​សមជា​តារា​ម៉ូ​ដែល​។ បើ​ភាសា​ប្រុសៗ​លាន់មាត់​វិញ​គឺថា “GOAL”​។​

​សូម​រំលឹក​ផងដែរ កញ្ញា សាល ច័ន្ទ​ដាលីន ធ្លាប់​ដ​ចូលរួម​ប្រឡង​កម្មវិធី Miss Universe Cambodia ឆ្នាំ ២០១៩ ប៉ុន្តែ​នាង​មិន​ទទួលបាន​ជ័យលាភី​ឡើយ​ក្នុង​ដណ្តើម​ម​គុ​មួយ​នេះ ប៉ុន្តែ​នាង​នៅតែ​ឈរជើង​ក្នុង​វិស័យ​បង្ហាញ​ម៉ូត​មិន​បោះបង់​ឡើយ​។ ជាមួយគ្នានេះ ពិតជា​ធ្វើឱ្យ​ទស្សនិកជន​ប្លែក​ភ្នែក និង ស្ទើរតែ​មិន​ជឿថា រូបថត​សិច​ស៊ី​ប៉ុស្តិ៍​នេះ​គឺជា​នាង ហើយ​នាង​ហ៊ាន​ថត​សិច​ស៊ី​បែបនេះ​ធ្វើឱ្យ​ផ្ទុះ​ការគាំទ្រ​ពី​សំណាក់​មិត្ត​សិល្បៈ និង បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​៕ ​ដោយ បូ​រិ​ន