សាស្ត្រាចារ្យ​ច្បាប់​ទុយ​នី​ស៊ី​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​

369
ចែករម្លែក

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​ទុយ​នី​ស៊ី​បាន​និយាយថា ការរាប់​សន្លឹកឆ្នោត​ប​ឋ​ម​បង្ហាញថា សាស្ត្រាចារ្យ​ច្បាប់​ដែល​គាំទ្រ​ដោយ​បក្ស​អ៊ីស្លាម​និយម លោក​ខា​អ៊ី​ស សាយ​អេ​ដ (Kais Saied) បានឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ក្នុង​សំឡេងគាំទ្រ​យ៉ាងច្រើន​លើសលប់​។​

​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ទី​១៤​តុលា​ថា លោក​សាយ​អេ​ដ ដែល​មិន​ធ្លាប់​កាន់តំណែង​ជាប់ឆ្នោត​ណាមួយ​ពីមុនមក​សោះ បានទទួល​សំឡេងគាំទ្រ ៧២,៧១ ភាគរយ​។ គូប្រជែង​របស់គាត់​គឺ​មហាសេដ្ឋី​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក ណា​ប៊ី​ល ខា​រ៉​យ (Nabil Karoui) ទទួលបាន​សំឡេងគាំទ្រ ២៧,២៩ ភាគរយ​។​

​លោក​ណា​ប៊ី​ល បា​ហ្វោ​ន ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​បាន​និយាយថា “​ដោយ​មើល​លទ្ធផល​…​ហើយ​ដឹងថា​វា​តំណាងឱ្យ​សំឡេង​ភាគច្រើន​ដាច់ខាត​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ជុំ​ទី ២ នេះ យើង​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ទុយ​នេ​ស៊ី​សូម​ប្រកាសថា លោក​ខា​អ៊ី​ស សាយ​អេ​ដ ជា​អ្នកឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​”​។​

​គណៈកម្មការ​បាន​និយាយថា លោក​សា​អេ​ដ​ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​មណ្ឌលបោះឆ្នោត​ទាំង ៣៣ ។ គាត់​បានទទួល​សំឡេងគាំទ្រ​លើសពី ៩០​ភាគរយ​នៅក្នុង​ស្រុក​អ​ភ​រិ​ក្ស​និយម​ចំនួន ៦ នៅ​ភាគខាងត្បូង​។​

​លោក​សាយ​អេ​ដ​អាយុ ៦១ ឆ្នាំ​គឺជា​មនុស្ស​ឯករាជ្យ​មកពី​ខាងក្រៅ ប៉ុន្តែ​ទទួលបាន​ការគាំទ្រ​ពី​គណបក្ស​អ៊ីស្លាម​និយម អេ​ន​ណា​ដា (Ennahdha) ដែល​បានឈ្នះ​ការបោះឆ្នោត​សភា​ទុយ​នី​ស៊ី​កាលពី​សប្តាហ៍​មុន​៕ ដោយ ៖ កញ្ញាដាលីស

លោក​ខា​អ៊ី​ស សាយ​អេ​ដ ឈ្នះឆ្នោត​ប្រធានាធិបតី​ទុយ​នី​ស៊ី