សាស្ត្រ​ចា​រ្យ​និង​និស្សិត​ទទួល​ការផ្សព្វផ្សាយ​ស្តីពី​វិធីសាស្ត្រ​វាយតម្លៃ​លើ​ផលប៉ះពាល់​

561
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​សាស្ត្រ​ចា​រ្យ​និង​និស្សិត​នៃ​សាកលវិទ្យាល័យ​មានជ័យ​នៅ​ក្រុង​សិរី​សោ​ភ៍ណ​ខេត្តបន្ទាយមានជ័យ​ទទួល​ការផ្សព្វផ្សាយ​ស្តីពី​វិធីសាស្ត្រ​វាយតម្លៃ​លើ​ផលប៉ះពាល់​នៃ​លិខិតបទដ្ឋាន​គតិយុត្តិ​កាលពី​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។ ក្រោម​កិច្ចសហការ​រៀបចំ​ដោយ​ក្រុមការងារ​ប្រតិបត្តិ​លិខិតបទដ្ឋាន​គតិយុត្តិ​នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គមកិច្ច​និង​វប្ប​ធ​ម៍ ( RIA )​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន​និង​កីឡា​និង​ក​សវ សាកលវិទ្យាល័យ​មានជ័យ​និង​ឧបត្ថម្ភ​បច្ចេកទេស​ដោយ​ធនាគារ​អភិវឌ្ឍន៍​អា​សុ​ី​(ADB) ។​

​លោក​បណ្ឌិត​សំ ង៉ា សាកលវិទ្យាធិការ​នៃ​សាកល​វិ​ល៏​យ​មានជ័យ​មានប្រសាសន៍ថា​: សាស្ត្រាចារ្យ និ​សិ​ត្ស​ត្រូវតែមាន​ល្បិច​ឬ​វិធីសាស្ត្រ​ចេះ​ឈ្លេចសួរ​ដល់​វាគ្មិន​ក្នុង​អង្គសិក្ខាសាលា​នេះ​ដើម្បី​យកចំណេះ​ជំនាញ ហើយ​គួរ​ផ្សំ​សី​លធ​ម៍ គុណ​ធ​ម៍​ទៅប្រើ​ប្រាស​ក្នុង​ការងារ​របស់ខ្លួន​នា​ប​ច្ចប្ប​ន្ន​និង​អនាគត​។​

​លោក​ស៊ន​សេង​ហុក​ប្រធាន​នាយកដ្ឋាន​និតិ​កម្ម​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​មានប្រសាសន៍​ឱកាស​បើក​សិក្ខាសាលា​នេះ​ថា​:​សិក្ខាសាលា​ក្នុងន័យនេះ​បានធ្វើ​៤​លើក​មកហើយៗ​មាន​គោលបំណង​អោយ​សិក្ខាកាម ទី​១- ចេះ​កំណត់​បញ្ហា ។​ទី​២-​កំណត់​គោលបំណង​នៃ​បញ្ហា​។​ទី​៣- ត្រូវ​រក​ជម្រើស​អ្វីខ្លះ​? និង​ទី​៤-​ចេះ​ពិគ្រោះ​យោបល់ ជ្រើសរើស​ជម្រើស​ណា​ដែលមាន​ផល​បោះះ​ពាល់​តិច​ពី​លិខិតបទដ្ឋាន​គតិយុត្តិ​។​

​លោក ស៊ន សេង​ហុក សង្ឃឹមថា សិក្ខាកាម​នឹង​អាចជួយ​ផ្សព្វ​ផ្សា​​យ​និង​បញ្ជ្រាប​ការយល់ដឹង​នេះ ហើយ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គម្រោង​នេះ​នៅ​កម្ពុជា​។​ចំណែក​លោក​ប៉ិច សុខា អគ្គលេខាធិការរង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​សង្គមកិច្ច​និង​វប្ប​ធ​ម៍​និង​ជា​ប្រធាន​អចិន្ត្រៃយ៍​ក្រុមរ​ការងារ​ប្រតិបត្តិ​លិខិតបទដ្ឋាន​គតិយុត្តិ​ទីស្តីការ​គណ​:​រដ្ឋមន្ត្រី​បានធ្វើ​បទ​បង្ហាញ​និង​ពន្យល់​ពី​ប្រធានបទ​ស្តីពី​វិធីសាស្ត្រ​វាយតម្លៃ​លើ​ផលប៉ះពាល់​នៃ​លិខិតបទដ្ឋាន​គតិយុត្តិ ។ដែល​អាចឱ្យ​លោក​លោកស្រី​សាស្ត្រាចារ្យ លោកគ្រូ​អ្នកគ្រូ​និស្សិត​ដែល​ពុំមែន​ជា​អ្ន​ជំនាញ​និង​អ្នកអនុវត្ត​ផ្ទាល់​ក្នុង​កិច្ច​ការរៀបចំ​របាយការណ៍​វាយតម្លៃ​លើ​ផល​បះ​៉​ពាល់​នៃ​លិខិតបទដ្ឋាន​គតិយុត្តិ​ក៏ដោយ​ក៏​អាច​ចូលរួម​ដោយ​ប្រយោល​តាមរយ​:​កិច្ចពិភាក្សា ពិគ្រោះ​យោបល់​ដែលជា​ផ្នែក​មួយ​នៃ​វិធីសាស្ត្រ​នេះ ៕S/

​សាស្ត្រ​ចា​រ្យ​និង​និស្សិត​ទទួល​ការផ្សព្វផ្សាយ​ស្តីពី​វិធីសាស្ត្រ​វាយតម្លៃ​លើ​ផលប៉ះពាល់​

#