សាហាវ​ខ្លាំងណាស់​! ក្រុមចោរ​ប្រដាប់អាវុធ​ចូល​ប្លន់​ធានា​គារ RHB Indochina Bank

1619
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: នៅមុននេះ​បន្តិច មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​ថ្ងៃ​ថ្ងៃទី​២៣​សីហា​នេះ ដោយមាន​ក្រុម​ជនសង្ស័យ​ប្រដាប់​ដោយ​អាវុធខ្លី​ចំនួន​៥​នាក់ បានធ្វើ​សកម្មភាព​ចូល​ប្លន់​ធានា​គារ RHB Indochina Bank (​អ អេ​ច ប៊ី ឥណ្ឌូ​ឆៃ​ណា​) ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទំ​នប​ទឹក ខណ្ឌចំការមន ដោយ​ប្រមូល​លុយ​ជាង​១០​ម៉ឺន​ដុល្លារ​។

​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹងថា ទ្រព្យសម្បត្តិ​ដែល​ត្រូវ​បាត់​បង់អស់​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ ខណៈ​ជនប្រដាប់អាវុធ​ខ្លី​ចូល​ភ្ជង់​ប្លន់​យកទៅ​រត់​គេចខ្លួនបាត់​។ ដោយឡែក​បុគ្គលិក​ធនាគារ​ជាច្រើនរូប ត្រូវបាន​សមត្ថកិច្ច​ហៅ​ទៅ​អធិការនគរបាល​ខណ្ឌ​ចំការមន ដើម្បី​សួរនាំ​ធ្វើ​កំណត់ហេតុ​ស្តាប់​ចម្លើយ និង​កំណត់​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ​មក​កាត់ទោស​តាមផ្លូវ​ច្បាប់​។​

​ករណីនេះ​ត្រូវបាន​គេ​សង​ង្ស័​យ​ថា មាន​រនុកក្នុង​សមគំនិត​ក្នុង​បទឧក្រិដ្ឋ​នេះ​? ប៉ុន្តែ​នៅ​កន្លែងកើតហេតុ​គេ​ឃើញ​ក្រុម ប្រដាប់អាវុធ​ភ្ជង់​និង​ក្រៀក​សន្តិសុខ​ចូលទៅក្នុង ដើម្បី​ធ្វើ​សកម្មភាព​ប្រមូល​លុយ​រត់ចេញ​មកវិញ​។​

​ពាក់ព័ន្ធ​ទៅនឹង​ករណី​ខាងលើនេះ រស្មី​កម្ពុជា​នឹងធ្វើ​ការផ្សាយ​ព័ត៌មាន​លំអិត​ពី​សមត្ថកិច្ច​បន្ថែ​ម​ទៀត​នៅពេល​ក្រោយ​៕ ល​