សាហាវ​ណាស់​! ជិះ​ម៉ូតូ​តាម​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ​ដល់​កន្លែងធ្វើការ រួច​នាំគ្នា​គេចខ្លួន​បាត់អស់ សង្ស័យ​ជា​រឿង​គំនុំ​

614
ចែករម្លែក

​ដោយ​: គ្រី សម្បត្តិ / ភ្នំពេញ​: ពិតជា​សាហាវ​មែន ដោយ​បុរស​ម្នាក់​ត្រូវ​ជនសង្ស័យ​មាន​គ្នា​ចំនួន​៤​នាក់ បានធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ចូលមក​កាប់សម្លាប់​យ៉ាង​ព្រៃផ្សៃ ដល់​ក្នុង​ការដ្ឋាន​សំណង់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ហើយ​ជនសង្ស័យ​ទាំងនោះ​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួនបាត់ សង្ស័យថា​គឺជា​ករណី​គំនុំ​។​

​ករណី​ខាងលើនេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុង​សង្កាត់​ទួល​សង្កែរ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​កាប់សម្លាប់​នោះ​មានឈ្មោះ រ៉ា​ន វៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​សេរី​ឱ ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​កំពុងតែ​ឈរ​និយាយ​គ្នា​លេង​ជាមួយ​មិត្ត​ភ័​ក្រ​នៅក្នុង​ការដ្ឋាន​ក្រោយពី​បញ្ចប់​ការងារ​។ ប្រភព​បន្តថា ខណៈដែល​ជនរងគ្រោះ​ឈរ​និយាយ​គ្នា​លេង និង​ដើរ​ចុះឡើង​នោះ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់ មិន​ចាំ​ស្លាក​លេខ​ជិះ​ចូលក្នុង​ការដ្ឋាន និង​ចុះ​កាប់​ជនរងគ្រោះ​ជាច្រើន​ដាវ បណ្ដាល​ជនរងគ្រោះ​ដេក​ដួល​ស្លាប់​នៅក្នុង​ថ្លុកឈាម​ភ្លាមៗ​តែម្ដង​។ ក្រោយពី​បង្កហេតុ ក្រុម​ជនសង្ស័យ​នាំគ្នា​ជិះ​ម៉ូតូ​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល ដោយ​មិនមាន​ន​ណា​ម្នាក់​ហ៊ាន​ចូលទៅ​ជួយ​ឡើយ​។​

​ប្រភពពី​កម្មករសំណង់​ដែល​ធ្វើការ​នៅក្នុង​ការដ្ឋាន​ជាមួយគ្នា បាន​លើកឡើងថា ជនរងគ្រោះ​ជាម​នុស្ស​ស្លូតបូត​ណាស់ និង​អាណិត​ស្រលាញ់​គ្រប់ៗ​គ្នា ហើយក៏​មិនដែល​មានរឿង​ឈ្លោះប្រកែក​ជាមួយ​អ្នកណា​ដែរ​។

​ក្រោយពី​មានការ​ភ្ញាក់ផ្អើល កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ ដើម្បី​ធ្វើ​កំណត់ហេតុ​និង​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​ទាំងនោះ យកមក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ចំណែក​សព​ជនរងគ្រោះ​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ពិនិត្យ​រួច បានប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕ ល​