សាហាវ​ណាស់​! ប្រពន្ធ​កាត់​ក្បាល​ប្ដី ហើយ​កាត់​លិង្គ​បោះ​ឱ្យ​ឆ្កែ​ស៊ី​

173
ចែករម្លែក

ស្ត្រី​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ​នៅ​ភូមិ​អូ​បារី​វ (Obariv) ​ប្រទេស​អ៊ុយ​ក្រែ​ន ភាគ​ខាងជើង បន្ទាប់ពី​សម្លាប់ និង​កា​ប់ក​ញ្ច្រាំ​សាកសព​ប្ដី​ដែល​ខ្លួន​អះអាងថា តែងតែ​វាយ​ធ្វើបាប​ខ្លួន​។

​ស្ត្រីជន​ដៃ​ឈ្មោះ ម៉ា​រៀ (Maria) វ័យ ៤៨ ឆ្នាំ​ខាងលើនេះ​បាន​សារភាព​ប្រាប់​ប៉ូលិស​ថា​ដោយសារ​មិនអាច​ស៊ូទ្រាំ​បាន តទៅទៀត​នូវ​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​ប្ដី​តែងតែ​ធ្វើ​មកលើ​ខ្លួន​អស់​ជាច្រើន​ឆ្នាំ​បាន​បណ្ដាលឱ្យ​គាត់​ដាច់ចិត្ត​សម្លាប់​ប្ដី​ដើម្បី​បញ្ចប់​បញ្ហា​បែបនេះ​។

​ប៉ូលិស​បាន​បញ្ជាក់ថា ស្ត្រីជន​ដៃដល់​ពិតជា​បាន​កាត់​ក្បាល​ជនរងគ្រោះ​ឈ្មោះ អូ​ឡេ​កសាន​ដ្រេ​អាយុ ៤៩ ឆ្នាំ​នឹង​ពូថៅ ហើយ​កាត់​លិង្គ​របស់​ជនរងគ្រោះ​បោះ​ឱ្យ​ឆ្កែ​ស៊ី​ប្រាកដ​មែន​កាលពី​ថ្ងៃទី​២៣ ខែសីហា​។​

​យោងតាម​សារព័ត៌មាន​បានឱ្យដឹង​ថា ស្ត្រីជន​ដៃដល់​បាន​យក​ខ្សែរឹត​ក​សម្លាប់​ប្ដី​ខណៈ​ប្ដី​កំពុង​លង់លក់​ក្នុង​ដំណេក​ក្រោយ ត្រលប់​ពី​ធ្វើការ​វេន​យប់​អស់កម្លាំង​។ ក្រោយពេល​ប្ដី​ដាច់ខ្យល់​ជនដៃដល់​បាន​យក​ពូថៅ​កាប់​ចិញ្ច្រាំ​ក្បាល​ជនរងគ្រោះ រហូត​ដាច់​យ៉ាង​សាហាវ​ជាទីបំផុត​៕ ប្រែ​សម្រួលៈ ខុម

#