សាហាវ​ណាស់​! ប្រើល្បិច​នាំ​ក្មួយ​ស្រី​ដើរ​ឆ្លុះ​កង្កែប រួច​រំលោភ​សម្លាប់​

665
ចែករម្លែក

​ដោយ​: ចាន់ ថន / ព្រៃវែង​: កុមារី​អាយុ​៩​ឆ្នាំ​ម្នាក់ ត្រូវបាន​ឃាតករ​ជា​ឪពុកធំ នាំយកទៅ​ចាប់រំលោភ​រហូត​បា​នស​ម្រេ រួច​សម្លាប់​យក​សព​ចង​ឆ្កាង​នឹង​ឈើ​៤​ដើម បោះ​ទម្លាក់​ចូលក្នុង​ស្រះ​ទឹក ដើម្បី​បំបិទមាត់​។ ទោះជា​យ៉ាងណា ក្រោយពេល​សម្លាប់​បាន​មួយ​យប់ ព្រឹក​ឡើង​ជនដៃដល់​ត្រូវ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​។​

​ហេតុការណ៍​រំលោភ​សម្លាប់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​មាត់​ស្រះ​ទឹក​វាល​ចម្ងាយ ៦៥០ ម៉ែត្រ ខាងកើត​ភូមិ​កោង​ស្រែ ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។​

​ជនដៃដល់​ឈ្មោះ ផ្លុ​ង ហុក​លី (​ហៅ​ហុក​) អាយុ​៣៥​ឆ្នាំ

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ហុង ស្រី​ដាវ ភេទ​ស្រី អាយុ ៩​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ បច្ចុប្បន្ន​រស់នៅ​ជាមួយ ជីតា​ឈ្មោះ ហាក់ គឹមហុង អាយុ ៥២​ឆ្នាំ និង ជីដូន​ឈ្មោះ ជា​ស្រី អាយុ ៥៤​ឆ្នាំ ដែលមាន​ឪពុក​ឈ្មោះ ផេង កក្កដា អាយុ​៣០​ឆ្នាំ និង​ម្តាយ​ឈ្មោះ​គង់ ច្រ​ម៉ក់ អាយុ ៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ ហើយ​បានធ្វើការ​ចំណាកស្រុក ទៅ​ខេត្ត​ព្រះសីហនុ​។​

​ចំណែក​ជនដៃដល់​ឈ្មោះ ផ្លុ​ង ហុក​លី (​ហៅ​ហុក​) អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ត្រូវជា​អ៊ំ​ជីដូនមួយ​របស់​កុមារី​រងគ្រោះ​។ ព្រោះ​ប្រពន្ធ​របស់​ជនសង្ស័យ​ត្រូវជា​បងជីដូនមួយ និង​ឪពុក​កុមារី​រងគ្រោះ​។​

រូបកុមារីរងគ្រោះកាលនៅមានរស់

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា នៅ​មុនពេល​កើតហេតុ​នា​ថ្ងៃខែ​ឆ្នាំ​ខាងលើ វេលា​ម៉ោង ៨​និង​១៥​នាទី​យប់ ឈ្មោះ ផ្លុ​ង ហុក​លី បាន​យក​ក្បាល​ពិល​ដែល​បញ្ចូលភ្លើង​នៅផ្ទះ​របស់ខ្លួន មកឱ្យ​ជីតា​របស់​ជនរងគ្រោះ ហើយ​ចេញ​ទៅវិញ និង​បាន​នាំ​ក្មេងស្រី​រងគ្រោះ​ទៅ​ឆ្លុះ​កង្កែប​ជាមួយគ្នា ព្រោះ​ជា​អ៊ុំ​និង​ក្មួយ​។ លុះ​ដើរ​ដល់​កន្លែងកើតហេតុ នៅ​ម៉ោង ៩​យប់ ជនសង្ស័យ បាន​ចាប់រំលោភ​ជនរងគ្រោះ​រហូត​បានសម្រេច រួច​សម្លាប់​នាង​យក​សព​ចងភ្ជាប់ និង​ដើមឈើ​ចំនួន​៤​ដើម​ពន្លិច​ដូន​ចូលក្នុង​ទឹកស្រះ មិន​ឲ្យ​ហើប​ឡើង​។​

​បន្ទាប់មក​ជនសង្ស័យ​បាន​ត្រឡប់មកផ្ទះ​វិញ ក៏​ជួប​និង​ជីដូន​របស់​ជនរងគ្រោះ​។ គាត់​បាន​សួរ​ជនសង្ស័យ​ថា ចៅ​របស់គាត់ ទៅណា​? ជនសង្ស័យ ឆ្លើយថា ចៅ​របស់​យាយ​មិនបាន​ទៅជា​មួយ​ខ្ញុំ​ទេ​។ បន្ទាប់មក​ជីដូន ជនរងគ្រោះ បា​នរក​អ្នកជិតខាង​ឲ្យ​ជួយ​ដើររក​ទាំងយប់ ប៉ុន្តែ​រក​មិនឃើញ​។

​លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៣​ខែ​ដដែល ពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ជួយ​រុក​រកឃើញ​សព​នៅក្នុង​ស្រះ​ទឹក​។ ទើប​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្តព្រៃវែង សហការ​ជាមួយ​នគរបាល​ស្រុក​ស៊ីធរ​កណ្ដាល ចុះជួយ​ស្រាវជ្រាវ និង​ឈានដល់​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៣​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​សម្លាប់ ដូច​ការលើកឡើង​ខាងលើ​ប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ល​

#