សាហាវ​ណាស់ បាញ់សម្លាប់​ចំពោះមុខ​ហ្វូង​មនុស្ស​ឆៅៗ​! អ្នករំលោភ​២​នាក់​ត្រូវបាន​កាត់​ប្រហារជីវិត​ដោយ​បាញ់​សម្លាប់​នៅយេ​ម៉ែន​

855
ចែករម្លែក
  • 1.1K
    Shares

​យេ​ម៉ែន​បាន​កាត់​ប្រហារជីវិត​បុរស​២​នាក់​ពី​បទ​ចាប់ពង្រត់ រំលោភ និង​សម្លាប់​ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ ដោយ​បាញ់​សម្លាប់​ពួកគេ​នៅ​ទីសាធារណៈ​។​

​ជនល្មើស​Wadah Refat អាយុ​២៨​ឆ្នាំ និង​Mohamed Khaled អាយុ​៣១​ឆ្នាំនេះ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ទោស​ពី​បទ​ចាប់រំលោភ​និង​សម្លាប់​ក្មេងប្រុស​ឈ្នោះ Mohamed Saad កាលពី​ខែ​ឧសភា​ឆ្នាំមុន​។​

​មនុស្ស​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ទីក្រុង​កំពង់ផែ​Aden​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​៧​កុម្ភៈ ដើម្បី​មើល​បុរស​២​នាក់​នេះ ត្រូវ​គេ​បាញ់សម្លាប់​នៅ​ចំពោះមុខ​ហ្វូង​មនុស្ស​ច្រើន​នាក់​។​

​បើ​តាម​សារព័ត៌មាន ក្មេងប្រុស​រងគ្រោះ​បាន​កំពុង​លេង​នៅជាប់​ផ្ទះមួយ​នៅពេល​ដែល​ជនល្មើស​ទាំង​២​នាក់​នេះ បាន​ដើរមក​សំដៅ​រក​ក្មេងប្រុស​នេះ និង​បាន​អូស​ចូល​ក្នុងផ្ទះ​​ហើយ​ចាប់រំលោភ​ក្មេង​នេះ​។​

​សារព័ត៌មាន El Mundo ដែល​បាន​ព័ត៌មាន​និង​ឯកសារ​ពី​តុលាការ​បាន​និយាយថា បន្ទាប់​ពី​ការចាប់រំលោភ​មក​នោះ ពួកគេ​មិន​អាច​ធ្វើ​ក្មេង​នេះ ឈប់​យំ​សម្រែក​នោះទេ ។ ក្មេង​នេះ​បាន​ស្រែក​ឱ្យ​គេ​ជួយ​។ នៅពេលនោះ ម្នាក់​ក្នុងចំណោម​ពួកគេ បាន​យក​កាំបិត​អារ​បំពង់ក​របស់​ក្មេងប្រុស​នេះ​។​

​ស្ត្រី​អាយុ​៣៣​ឆ្នាំ​ម្នាក់ ក៏​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​អស់​មួយ​ជីវិត​ផង​ដែរ​ពី​បទ​ជួយ Wadah Refat និង Mohamed Khaled ដើម្បី​កាត់​បំបែក​សាកសព​ក្មេងប្រុស​នេះ​៕​ដោយ​៖​សុខា​/sn

យេ​ម៉ែន​បាន​កាត់​ប្រហារជីវិត​បុរស​២​នាក់​នេះ​ពី​បទ​ចាប់ពង្រត់ រំលោភ និង សម្លាប់​ក្មេងប្រុស​អាយុ​១២​ឆ្នាំ​ម្នាក់ ដោយ​បាញ់​សម្លាប់​ពួកគេ​នៅ​ទីសាធារណៈ​​នៅ​ទីក្រុង​Aden កាលពី​ថ្ងៃ​ព្រហស្បតិ៍​