សាហាវ​ពេក​ហើយ​! លែង​ឆ្កែ​កាច​មួយ​ហ្វូង​ឱ្យ​ខាំ​ជ្រូកព្រៃ​មួយ​ក្បាល​អំឡុងពេល​ប្រកួត​ព្រៃផ្សៃ​​រូបភាព​ព្រៃផ្សៃ​ទាំងនេះ

2223
ចែករម្លែក

​បង្ហាញ​ពី​សកម្មភាព​ឆ្កែ​កាច​មួយ​ហ្វូង​ខាំ​ហែក​ជ្រូកព្រៃ​មួយ​ក្បាល​យ៉ាង​សាហាវ​អំឡុង​ការប្រកួត​ងាប់​រស់​មួយ ដែល​ប៉ូលិស​និយាយថា​មាន​មនុស្ស​ជាច្រើន​រយ​នាក់​ចូលរួម​ទស្សនា​។

​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​ក្រុម​អ្នករៀបចំ​កម្មវិធី​ប្រកួត​នេះ បន្ទាប់ពី​ការប្រកួត​នេះ​នៅ​ទីវាល មួយកន្លែង​ជិត​ក្រុង​ហាណូយ ប្រទេស​វៀតណាម ត្រូវបាន​បង្ហោះ​តាម​តាម​បណ្តាញ​អ៊ិន​ធឺ​ណិ​ត ដើម្បី​ផ្សព្វផ្សាយ​ទៅដល់​អ្នកគាំទ្រ​។​

​ការប្រយុទ្ធ​ដ៏​គួរឱ្យ​រន្ធត់​នេះ​ត្រូវបាន​អ្នកចូលរួម​ម្នាក់​ថត​ទុក​។ នៅពេល​ជ្រូក​ត្រូវបាន​លែងចេញ ពី​ទ្រុង​តូច​ភ្លាម ម្ចាស់​ឆ្កែ​បាន​លែង​ឆ្កែ​របស់ខ្លួន​ឱ្យចូល​ភ្លាម​។ ហើយ​ហ្វូង​ឆ្កែ​បាន​បោល​ទៅ​ខាំ​ជ្រូក ភ្លាមៗ ខាំៗ​យ៉ាង​សាហាវ​៕ ដោយ​: ខុម​