សាហាវ​មែន​! ពស់​លេប​ពស់​

1179
ចែករម្លែក
  • 41
    Shares

​នេះ​គឺជា​ពេលវេលា​ដ៏​គួរ​ស្រៀវ​ស្រើប ដែល​ពស់ពព្លាក់​លេប​ព​ស់​វែកក្របី​។ វីដេអូ​នេះ​ត្រូវបាន​ថត​នៅ​ជិត​វិហារ​មួយ​នៅ​ទីក្រុង​បា​ដ្រា​ក ស្ថិតនៅ​ភាគ​ខាងកើត​រដ្ឋ​អូ​ឌី​សា ប្រទេស​ឥណ្ឌា​។​

​វីដេអូ​នេះ​បានបង្ហាញ​ពី​ពស់​ទាំង​២​កំពុង​រឹត​គ្នា​ទៅវិញទៅមក​ក្នុងការ​ប្រយុទ្ធ​គ្នា​ដ៏​ស្វិតស្វាញ ខណៈដែល​ពស់ពព្លាក់​ព្យាយាម​លេប​ពស់វែកក្របី​។​

​ដល់​ចំណុច​មួយ ពស់​ព​ពន្លាក់​ដែល​កំពុង​ស្រេកឃ្លាន​ខ្លាំង បាន​លេប​ត្របាក់​បាន​ក្បាល​របស់​ពស់វែកក្របី រួច​អូស​ទៅ​ម្ខាង​ដើម្បី​លេប​ចូលក្នុង​ពោះ​វា​ទាំងស្រុង​តែម្តង​។​

​អ្នក​សង្គ្រោះ​សត្វ​ពស់ លោក មៀរ​ហ្សា ម៉ូដ ដែលជា​អ្នក​ថត​វីដេអូ​នេះ បាន​ទៅដល់​កន្លែងកើតហេតុ​ដើម្បី​រំដោះ​សត្វ​ពស់​កំពុង​ត្រូវបាន​លេប ប៉ុន្តែ​ត្រូវបាន​អ្នកភូមិ​ឃាត់ ព្រោះ​ពួកគេ​យល់ថា​ឈុត​ឆាកប្រយុទ្ធ​នេះ​គឺជា​បារមី​ដ៏​ពិសិដ្ឋ​។​

​ក្រោយមក ពស់ពព្លាក់​ត្រូវបាន​ប្រទះឃើញ​នៅក្បែរ​ផ្ទះមួយ​នៅក្នុង​ភូមិ ហើយ​លោកមៀរ​ហ្សា ម៉ូដ ចុងក្រោយ​នៅតែ​អាច​សង្គ្រោះ​ជីវិត​ពស់វែកក្របី​ចេញពី​មាត់​របស់​ពស់ពព្លាក់ រួច​ព្រលែង​ពួកវា​ចូល​ព្រៃ​នៅក្បែរនោះ​៕ ដោយ៖ កញ្ញាដាលីស

ពស់ពព្លាក់​កំពុង​ធ្វើ​សកម្មភាព​លេប​ពស់វែកក្របី