សាហាវ​មែន​! យកលុយ ៥ ម៉ឺន​ដុល្លារ​ចង​ជា​បាច់ផ្កា​ប្រគល់ជូន​មិត្តស្រី​នៅ​ថ្ងៃ​ខួបកំណើត​

1536
ចែករម្លែក

​បុរស​ម្នាក់​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​បាន​ត្រៀម​បាច់ផ្កា​យក្ស​មួយ​ធ្វើ​ពី​សាច់ប្រាក់​សុទ្ធ​សរុប ៣៣៤.០០០ យ័ន (៥២.២៨៣ ដុល្លារ​) សម្រាប់​ខួបកំណើត​របស់​មិត្តស្រី​ខ្លួន​។​

​ពិធី​ខួបកំណើត​ដ៏​អស្ចារ្យ​នោះ​ត្រូវបាន​គេ​រាយការណ៍​ថា ធ្វើឡើង​នៅ​បន្ទប់ VIP ជាន់​ទី ៦១ នៃ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ឆុង​ឈី​ង កាលពី​ថ្ងៃទី ១៦ ឧសភា​។​

​រូបភាព​ជាច្រើន​បានបង្ហាញ សង្សារ​ដែលជា​ម្ចាស់​ខួបកំណើត​ស្លៀកពាក់​ឈុត​រ៉ូ​ប​ដ៏​ស្រស់ស្អាត ខណៈ​កាន់​បាច់ផ្កា​លុយ​យ៉ាង​ធំ​ក្នុង​ដៃ​។​

​យោងតាម​វេ​ប​សាយ The Cover បុគ្គលិក ៧ នាក់​បាន​ចំណាយពេល ១០ ម៉ោង​ដើម្បី​រៀបចំ​បាច់ផ្កា​លុយ​ទាំងនោះ​។​

​រូបភាព​ទាំង​នោះបាន​ល្បី​លើ​បណ្ដាញ​សង្គម​រហូត​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ធ​នាគារ​ប្រជាជន​ចិន ដែល​បាន​ចោទប្រកាន់​បុរស​នោះ​ថា​រំលោភច្បាប់​។​

​ពួកគេ​បង្ហាញថា ការប្រើ​លុយ​យ័ន​ធ្វើជា​បាច់ផ្កា គឺ​ចាត់ទុកថា ធ្វើឱ្យ​ខូច​ក្រដាសប្រាក់ និង​ត្រូវបាន​ហាមឃាត់​។​

​យោងតាម​វេ​ប​សាយ Sina News អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា ក្រដាសប្រាក់ គឺជា​លុយ​ស្របច្បាប់​របស់​ប្រទេស​ចិន ហើយ​វា​តំណាងឱ្យ​មុខមាត់​របស់​ប្រទេស​ចិន​។​

​គាត់​នៅតែ​អាច​ប្រើ​វា​ដើម្បី​បង្ហាញ​មនោសញ្ចេតនា​តាមតែ​គាត់​អាចធ្វើ​បាន ប៉ុន្ដែ​មិនមែន​តាម​វិធី​ខុសច្បាប់​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

បុរស​ចិន​យកលុយ​ជាង ៥ ម៉ឺន​ដុល្លារ​ធ្វើ​បាច់ផ្កា​អបអរ​ខួបកំណើត​មិត្តស្រី
#