សាហាវ​មែន​! សកម្មជន​ប្រឆាំង​រាជានិយម​និង​របប​សឹក​ថៃ ត្រូវបាន​ចាប់ខ្លួន​ពី​ឡាវ​រួច​សម្លាប់វះពោះ ចង​ផ្អោ​ម​ដុំថ្ម​ទម្លាក់​ចូល​ទន្លេ​

632
ចែករម្លែក
  • 299
    Shares

​សាកសព​ដាច់ដោច​របស់​បុរស​២​នាក់​ដែល​ត្រូវ​ចង​ផ្អោ​ម​នឹង​ដុំថ្ម​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ទន្លេមេគង្គ​កាលពី​ខែ​មុន​ហើយ​កាលពី​ថ្ងៃ​អង្គារ​ទី​២២​មករា​ត្រូវបាន​ប៉ូលិស​​និង​ក្រុមគ្រួសារ​អះអាង​ជា​សកម្មជន​ថៃ​ដែល​បាន​រត់​ទៅសម្ងំ​លាក់ខ្លួន​នៅ​ប្រទេស​ឡាវ​។​

​អ្នក​ទាំង​២​ស្ថិត​ចំណោម​សកម្មជន​ប្រឆាំង​រាជានិយម​ថៃ ដែល​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​ឡាវ​កុំម្មុយនិស្ត ក្រោយ​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤ ដែល​ធ្វើឡើង​ដោយ​ពួក​​យោធា​រាជានិយម​។​


ស៊ូ​រ៉ា​ឆៃ ស៊ែ​ឌែ​ន ត្រូវបាន​គេ​ជឿថា​ត្រូវបាន​ចាប់ពង្រត់​កាលពី​ថ្ងៃ​៦​ធ្នូ ជាមួយនឹង​ជំនួយការ​២​នាក់​។​លោក​ក៏​ត្រូវបាន​គេ​សង្ស័យថា​ត្រូវបាន​សម្លាប់​ជាមួយ​ជំនួយការ​២​នាក់​នេះ​ផងដែរ

សាកសព​របស់​ជំនួយការ​ទាំងពីរ​រប​ស់​ស៊ូ​រ៉ា​ឆៃ​ត្រូវបាន​រកឃើញ​អណ្តែត​ក្នុង​ទន្លេ​កាលពី​ថ្ងៃ​២៧​និង​២៨​ធ្នូ​

​ស៊ូ​រ៉ា​ឆៃ ស៊ែ​ឌែ​ន អ្នក​រិះគន់​ដ៏​លេចធ្លោ​ម្នាក់​លើ​របបរាជានិយម​និង​របប​សឹក​ថៃ បាន​បាត់​ខ្លួន​កាលពី​ខែធ្នូ​ឆ្នាំមុន ជាមួយ​ជំនួយការ ពីរ​នាក់​។​ក្រោយមក​នៅ​ខែ​នោះ សាក​​សព​មនុស្ស​២​នាក់​ត្រូវ​បានឃើញ​អណ្តែត​ក្នុង​ទន្លេមេគង្គ​នៅ​ថៃ​ភាគ​ឦសាន ដោយ​មុខ​ត្រូវគេ​វាយ​ខ្ទេច ពោះ​ត្រូវបាន​វះ​យក​ពោះវៀន​ចេញ​និង​សាកសព​ត្រូវ​ចង​ផ្អោ​ម​នឹង​​ដុំថ្ម​។​

​ការវិភាគ​DNA​ត្រូវបាន​ធ្វើឡើង និង​បង្ហាញថា​៩៩,៩​ភាគរយ សាកសព​ជា​ជំនួយការ​របស់គាត់ ខណៈ​វាសនា​របស់លោក​ស៊ូ​រ៉ា​ឆៃ​នៅ​មិនទាន់​ដឹង​។​

​ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​បាន​និយាយថា​ជន​ប្រឆាំង​របបរាជានិយម​ថៃ​៥​នាក់​ដែល​រស់នៅ​ឡាវ​បាន​បាត់​ខ្លួន​នៅ​២​ឆ្នាំ​មកនេះ​និង​សកម្មជន​ដទៃទៀត​ដែល​កំពុង​រស់​​នៅ​និរទេស​ខ្លួន​ក៏​កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​ខ្លាំង និង​ទាមទារ​អោយ​រដ្ឋាភិបាល​ឡាវ​ធ្វើការ​ស៊ើបអង្កេត​អំពី​ទីកន្លែង​របស់លោក​ស៊ូ​រ៉ា​ឆៃ និង​អ្នក​ដែល​បានសម្លាប់​​សកម្មជន​២​នាក់​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០១៦ យ៉ាងតិច​មាន​ជន​រត់គេចខ្លួន​ពី​ថៃ​២​នាក់​ទៀត​បាន​បាត់​ខ្លួន​គួរអោយ​សង្ស័យ រួមមាន​មេដឹកនាំ​ក្រុម​អាវ​ក្រហម វូ​ធី​ពង់ កូ​ចា​ថា​ម៉ា​គុន​​ដែល​ត្រូវបាន​មនុស្ស​១០​នាក់​ចាប់ពង្រត់​ពី​ផ្ទះ​របស់គាត់​នៅ​ក្រុង​វៀងចន្ទន៍​កាលពី​ថ្ងៃ​២៩​កក្កដា ឆ្នាំ​២០១៧៕​ដោយ​៖​វាសនា​