សាហាវ​ហួស ! ខឹង​ស៊ី​ផ្លេ​មិន​ជៀស ដក​កាំភ្លើង​បាញ់​អ្នកចម្រៀង​មួយ​គ្រាប់​ស្លាប់​មួយ​រំពេច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ !

63233

(​ភ្នំពេញ​) ៖ នៅវេលា​ម៉ោង​៣​និង​២៥​នាទី​ព្រឹក ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៧ អ្នកចម្រៀង​ចល័ត​ម្នាក់​ត្រូវបាន​ខ្មាន់កាំភ្លើង​ដក​កាំភ្លើង​បាញ់​​ប្រហារ​ផ្តាច់​យក​ជីវិត ដោយសារ​ខឹងរ​បើករថយន្ត ស៊ី​ផ្លេ​សុំ​ផ្លូវ​មិន​ជៀស​ខណៈពេលដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​លើ​ស្ពាន​អាកាស​ស្ទឹង​​មានជ័យ ផ្លូវ​២៧១ ក្រុមទី​២៦ ភូមិ​៤ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

​ជនរងគ្រោះ​ស្លាប់​ដោយសារ​ជនប្រដាប់អាវុធ ឈ្មោះ ខៀវ សុខ​ជា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​ជា​អ្នកចម្រៀង​ចល័ត ជិះ​ម៉ូតូ ម្នាក់ឯង ម៉ាក ឌូ​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1GP-9640 ចេញពី​ក្លឹប​ប្លូ​ឡាញ ដែលមាន​ទីតាំង​នៅតាម​ផ្លូវ​២៧១ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ក្នុង​បំណង​ត្រឡប់ទៅផ្ទះ​ជួល នៅក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក មាន​ស្រុកកំណើត​នៅ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

​មុនពេល​កើតហេតុ​ជនរងគ្រោះ​រួម​ដំណើរ​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ZOOMER X ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-4012 ជិះ​គ្នា​២​នាក់ ឈ្មោះ​សម្បត្តិ ដា​វីន ជា​អ្នកបើកបរ ឈ្មោះ​យិន សំ​បុល ត្រូវជា​មិត្ត​ភ័​ក្រ ជិះ​ទន្ទឹមគ្នា ពី​ត្បូង​ទៅ​ជើង​លុះ​មកដល់​មុខ​មន្ទីរ​​ពេទ្យ​រុស្សី ជនដៃដល់ បើករថយន្ត​តាម​មកពី​ក្រោយ ចុច​ស៊ី​ផ្លេ​ម្តង​ហើយ​ម្តងទៀត លុះដល់​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​សង្ស័យ​ជា​​ឃាតករ​ខឹង​រឿង​ស៊ី​ផ្លេ​មិន​អៀ​ប ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​ធ្លាយ​ថ្ពាល់ ស្លាប់​ភ្លាមៗ​នៅ​កន្លែង ហើយ​ឃាតករ​បើករថយន្ត​គេច​ទៅ​បាត់ បន្សល់ទុក សាកសព​នៅ​កន្លែង ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម ក្រោម​ស្នាដៃ​ជនពាល​ខាងលើ ៕​ដោយៈ​ចាន់តូ​/sn