សាឡាដ​សង​សាច់មាន់​

1881
ចែករម្លែក
  • 2
    Shares

+ គ្រឿងផ្សំ​៖
– សាច់មាន់
– បង្គារ​ក្រៀម​
– យី​ហ៊ឺ​ក្រៀម​
– សាឡាដ​សង​
– វ៉ាន់ស៊ុយ​
– ខ្ទឹមស​
– ស្ករស​
– ទឹកត្រី​
– ម្រេច​
– អំបិល​
– ដុំ​ស៊ុប (​បើ​មាន​)

+ វិធី​ធ្វើ​៖
-​កាប់សាច់​មាន់​ជា​ដុំៗ ហាន់​យី​ហ៊ឺ​ក្រៀម​ជា​ចំណិត​តូចៗ​
-​ដាំទឹក​អោយ​ពុះ បង់​សាច់មាន់ បង្គារ​ក្រៀម យី​ហ៊ឺ​ក្រៀម ខ្ទឹមស​ចិ​ញ្ច្រា​
-​បង់​ដុំ​ស៊ុប​(​បើ​មាន​) ដាក់​ទឹកត្រី ម្រេច អំបិល ស្ករស តាម​រស​ជាត់​ដែល​ចូលចិត្ត​
-​រំងាស់​អោយ​សាច់មាន់​ផុយ​បន្តិច​(​កុំ​ផុយ​ពេក​) ទុក​ជាការ​ស្រេច ។ ​ពេល​រៀប​ញ៉ាំ​ចាំ​កំដៅ​ទឹក​ស៊ុប រួច​បង់​សាឡាដ​សង​និង​វ៉ាន់ស៊ុយ​។​ ៕ ប្រភព​: Khmer Cooking