សាឡា ប្រហែលជា​អាច​នឹង​ទៅ​ចូលរួម​ជាមួយ​ក្លិប​រៀល​ម៉ា​ឌ្រី​ត

199

​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អេ​ហ្ស៊ី​ប សាឡា (Salah) គឺជា​កីឡាករ​ដែល​រកបាន​គ្រាប់​បាល់​ច្រើនជាងគេ នៅ​ព្រី​មី​ញ៉េ​លី​ក បន្ទាប់ពី​លេង​បានល្អ​ពេល​ប្រកួត​ជា មួយក្រុម Southampton កាលពី​ថ្ងៃ​សៅរ៍​។

​សាឡា ដែល​ទើបនឹង​មកដល់​ពហុ​កីឡដ្ឋាន Anfield កាលពី​រដូវក្តៅ ប៉ុន្តែ មិត្ត​រួម​ជាតិ មី​ដូ (Mido) ជឿថា កីឡាករ​រូបនេះ​នឹងមិន​បន្ត​នៅ​ពហុ​កីឡដ្ឋាន Anfield យូរពេក​ទេ​។

​មី​ដូ បាន​អបអរ​ចំពោះ​ទម្រង់​លេង​ដ៏​ល្អ​របស់ សាឡា ។ កីឡាករ​រូបនេះ​រកបាន​១៤​គ្រាប់​ក្នុង ការបង្ហាញ​មុខ​១៨ លើក ចាប់តាំងពី​ផ្ទេរ​ពី​ក្លិប Roma មកកាន់​លី​វើ​ភូ​ល​ក្នុងតម្លៃ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​កាលពី​រដូវក្តៅ​។

​គ្មាន​កីឡាករ​ណា​ម្នាក់​ក្នុង​ប្រវត្តិ​លី​វើ​ភូ​លអាច​រកបាន​គ្រាប់​បាល់​ច្រើន​ដូច​កីឡាករ​រូបនេះ​ទេ​នៅ​ដំណាក់កាល​នេះ​។ សាឡា បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ហង្ស​ក្រហម​លី​វើ​ភូ​ល​កាលពី​ខែមិថុនា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

​ខ្សែបម្រើ​ស្លាប សាឡា (Salah)