សាំ​ហ្មង​! ស្រី​ស្អាត​ខំ​កុម្ម៉ង់​ឱ្យ​ជាង​សាក់​រូប​ផ្កា​លើ​ស្មា​សខ្ចី​បែរជា​ចេញ​ឈើឆ្កាង​ហោះ លើ​អាកាស​

1603
ចែករម្លែក
  • 9
    Shares

នារី​ជនជាតិ​ថៃ ម្នាក់​បាន​បញ្ចេញ​កំហឹង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែតុលា បន្ទាប់ពី​នាង​បាន​កុម្ម៉ង់​ឱ្យ​ជាង​សាក់​រូប​ផ្កា​សេ​រ៉ាប (Dandelion) ដ៏​ស្រស់ស្អាត​ដែល​បក់បោក​រេរា​តាម​ខ្យល់​តែ​បែរជា​ចេញ​រូប​ឈើឆ្កាង​ហោះ​រសាត់​កណ្តាល ខ្យល់​ទៅវិញ​។​

​នាង អា​លី​សា គីង​កាន (Alisa Kingkan) អាយុ ២៦ ឆ្នាំ​មកពី​ខេត្ត​សា​ខន ណា​ខន (Sakon Nakhon) ប្រទេស​ថៃ បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ូលិស​ដើម្បី​ប្តឹង​អ្នក​ចាក់​សាក់​ម្នាក់ នៅ​ផ្សា​រាត្រី​មួយកន្លែង​នៅ​មូលដ្ឋាន​។

​នាង​បាន​រៀបរាប់​ប្រាប់​អ្នកយកព័ត៌មាន​ថា នាង​បាន​ដើរ​ទិញ​អីវ៉ាន់​ជាមួយ​បងស្រី​របស់​នាង​កាលពី​យប់​ថ្ងៃអាទិត្យ ទី​១៤ ខែតុលា ហើយ​ជួន​ពេលនោះ​នាង​ក៏បាន​ចូល​ចាក់​សាក់​នៅ​ទីនោះ ដោយ​តម្លៃ​សាក់​មាន​ចាប់ពី ២០ បាត (០,៦០ ដុល្លារ​) ឡើងទៅ​។

​ប៉ុន្តែ​នាង​បាន​កុម្ម៉ង់​ឱ្យ​ម្ចាស់​ហាង​ចាក់​សាក់​រូប​ផ្កា​សេ​រ៉ាប ដោយ​ម្ចាស់​ហាង​បាន​ទារ​ថ្លៃ ៩ ដុល្លារ ហើយ​នាង​ក៏​យប់​ព្រម​។ ទោះជា​យ៉ាងណា លទ្ធផល​ក្រោយ​ចាក់​សាក់​រួច គឺ​បាន​រូបនេះ​គួរឱ្យ​ហួសចិត្ត​ដូច​បានបង្ហាញ​តាមរយៈ​រូបភាព​ទាំងនេះ​៕ ប្រែ​សម្រួល​: ខុម​