សា​ឌី​អូ ម៉េ​ន ចុះ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​វែង​ជាមួយ Liverpool ដែលមាន​ប្រាក់​ឈ្នួល ១៥០.០០០​ផោន​ក្នុង​មួយ​សប្តាហ៍​

968
ចែករម្លែក

​សា​ឌី​អូ ម៉េ​ន (Sadio Mane) បានផ្តល់​កម្លាំងចិត្ត​ខ្លាំង​ដល់​ក្រុម Liverpool ដោយ​ចុះកិច្ចសន្យា​ថ្មី​រយៈពេល​វែង​និង​ប្តូរផ្តាច់​អនាគត​ជាមួយ​ក្លឹប​នេះ​ទៀត​។​
​ ​
​ក្លឹប Liverpool បាន​ប្រាប់​ឲ្យ​កីឡាករ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ​ដឹង​កាលពី ដំណាច់​រដូវ​កាល​មុន​ថា ពួកគេ​ពេញ​ចិត្តនឹង​ចាប់ផ្តើម​ការចរចា​កិច្ចសន្យា​ថ្មី​ដោយ​ទទួលស្គាល់ ពី​តួនាទី​របស់ ម៉េ​ន នៅក្នុង​ការប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ម៉េ​នរក​បាន​គ្រាប់​បាល់ គ្រប់ការ​ប្រកួត​នៅ​វគ្គ​ជម្រុះ និង​អាច​រក​គ្រាប់​បាល់ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Real Madrid ផងដែរ​។​
​ ​
​បន្ទាប់ពី​ទទួលបាន​ហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​របស់​កីឡាករ ម៉ូ​ហា​ម៉េ​ដ សាឡា (Mohamed Salah) និង រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) និង​មានការ​កែប្រែ​លក្ខខណ្ឌ​លើ កិច្ចសន្យា​ផង​នោះ ក្លឹប Liverpool ប្រាប់​ឲ្យ ម៉េ​ន ដឹងថា ពួកគេ​ចង់​ផ្តល់រ​ង្វាន់​ឲ្យ​ស័ក្តិសម នឹង​អ្វីដែល​កីឡាករ​រូបនេះ​ធ្វើបាន​។​
​ ​
​ម៉េ​ន ដែល​ចុះកិច្ចសន្យា​លេង​ដំបូង​រយៈពេល​៥​ឆ្នាំ​នៅពេល​មកដល់​ក្លឹប Southampton កាលពី​ឆ្នាំ​២០១៦ នោះបាន​បង្ហាញ​យ៉ាងច្បាស់​ប្រាប់ Liverpool ថា មិនចាំបាច់​ប្រញាប់ ប្រញាល់​ពេក​ទេ ដោយសារ​ខ្លួន​មិន​ចង់​លេង​នៅ​កន្លែង​ផ្សេង​ឡើយ​។ ម៉េ​ន​ត្រូវបាន​ភ្ជាប់​ទៅនឹង កិច្ចព្រមព្រៀង​ផ្ទេរ​ទៅ​ក្លឹប Real Madrid នៅ​ខែកក្កដា ប៉ុន្តែ​រឿងនេះ​មិនដែល​ក្លាយជា ការពិត​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ សា​ឌី​អូ ម៉េ​ន (Sadio Mane)