សា​ឌី​អូ ម៉េ​ន ជឿថា លី​វឺ​ភូ​ល អាច​ក្លាយជា​ជើងឯក​ឆេ​ម​ពាន​លី​ក​

924
ចែករម្លែក

កីឡាករ សា​ឌី​អូ ម៉េ​ន (Sadio Mane) ជឿជាក់ថា ក្រុម​ហង្ស​ក្រហម​លី​វឺ​ភូ​ល​( Liverpool ) អាច​នឹង​ឈ្នះ​ពាន​ឆេ​ម​ពាន​លី​ក ខណៈពេល​ពួកគេ​រង់ចាំ​ការចាប់​ឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​កីឡាករ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ​គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែលមាន​ទេព​កោសល​នៅ​តំបន់​ប្រយុទ្ធ​របស់ Liverpool រួមជាមួយ រ៉ូ​បឺ​តូ ហ្វឺ​មី​ណូ (Roberto Firmino) និង ម៉ូ សាឡា (Mo Salah) ។​
​ ​
​ការយក​ឈ្នះ​ក្រុម Porto ដោយ​ស្រួល​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​ត្រូវបាន​គេ​មើលឃើញថា ក្រុម​របស់លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) គឺជា​ក្រុម​ល្អ​មួយ​ក្នុងការ​ប្រកួត​ដ៏​ធំ​នេះ ហើយ ម៉េ​ន បាន​បដិសេធ​មិន​បោះបង់​ឱកាសល្អ​នេះ​ទេ​។​
​ ​
​ម៉េ​ន បាន​សារភាពថា “​ស្ទើរតែ​នៅសល់​ក្រុម​កំពូលៗ​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​នេះ​។ យើង​ទាំងអស់ គ្នា​ដឹងថា ប្រសិនបើ​យើង​ចង់​ក្លាយជា​ជើងឯក យើង​ត្រូវតែ​ជា​ជើងឯក​។ យើង​មាន​គុណភាព ដែល​អាច​យកឈ្នះ​ក្រុម​ផ្សេងៗ​ក្នុង​ពិភពលោក​”​។​
​ ​
​ម៉េ​ន និយាយថា “​ហេតុអ្វី​បានជា Liverpool មិនអាច​ឈរ​នៅ​ចំណុចកំពូល​នៅ​ឆ្នាំ​២០១៨​នេះ​? យើង​ចង់​លើក​ពាន​ឆេ​ម​ពាន​លី​ក​។ ខ្ញុំ​ជឿជាក់ថា យើង​អាចធ្វើ​បានជា​លើកដំបូង​ចាប់ពី​ឆ្នាំ​២០០៥ មក​”​។​
​ ​
​ដោយ​មិន​ជាប់រវល់​នឹង​ការប្រកួត​ដណ្តើមពាន FA Cup ហើយ​កៅអី​នៅក្នុង​ក្រុម​កំពូល​ទាំង​បួន ហាក់ដូចជា​ធានាបាន​ហើយ​នោះ​លោក ក្លប់ សង្ឃឹមថា ក្រុម​របស់លោក​នឹង​ឈាន​ជើង​ចូល​វគ្គ​៨ ក្រុម ចុងក្រោយ​ប្រកបដោយ​ទំនុកចិត្ត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ សា​ឌី​អូ ម៉េ​ន (Sadio Mane)