សា​ឌី​អូ ម៉េ​ន ត្រូវគេ​ចោរ​គាស់​ផ្ទះ ខណៈពេល​កំពុង​ប្រកួត​ជាមួយ​ក្រុម​បៃ​យឺន មូ​និ​ច​

343
ចែករម្លែក

ប៉ូលិស​កំពុង​ស៊ើបអង្កេត​ករណី​ចោរ​គាស់​ផ្ទះ​របស់​ខ្សែប្រយុទ្ធ សា​ឌី​អូ ម៉េ​ន (Sadio Mane) ខណៈពេល​កីឡាករ​រូបនេះ​កំពុង​បំពេញភារៈកិច្ច​ជាមួយ​ក្រុម លី​វឺ​ភូ​ល​(Liverpool) នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​

​ក្រុមចោរ​គាស់​ផ្ទះ​បាន​ទម្លុះ​ទ្វារ​ចូល​ផ្ទះ​នៅ​ភាគខាងត្បូង​ទីក្រុង​លី​វឺ​ភូ​ល​ចន្លោះ​ម៉ោង​៦​ល្ងាច និង​ម៉ោង​១១: ៤៥​នាទី​យប់​កាលពី​អង្គារ​ខណៈពេល​កីឡាករ​សេ​ណេ​ហ្គា​ល់​រូបនេះ​មាន​វត្តមាន នៅ​ពហុ​កីឡដ្ឋាន Anfield សម្រាប់​ជំនួប​ជើង​ទី​១​ជាមួយ​ក្រុម បៃ​យឺន មូ​និ​ច​(Bayern Munich )​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។​
​ ​
សម្ភារៈ​មួយចំនួន​រួមទាំង​នាឡិកាដៃ ទូរស័ព្ទ និង​សោរ​រថយន្ត​ត្រូវបាន​លួច​យក​។​ប៉ូលិស​បានធ្វើការ ត្រួតពិនិត្យ​និង​បន្ត​ស៊ើបអង្កេត​បរិវេណ​ជុំវិញ​កន្លែងកើតហេតុ​។​
​ ​
លោក ហ្វីល ម៉ា​ហិន (Phil Mahon) ប៉ូលិស​ស៊ើបអង្កេត​បាន​និយាយថា “​យើង​អំពាវនាវ​ដល់ អ្នក​ដែលមាន​ព័ត៌មាន​ទាក់ទិន​ករណី​គាស់​ផ្ទះ​នេះ សូមមេត្តា​ផ្តល់ព័ត៌មាន​”​។​
​ ​
​ម៉េ​ន វ័យ​២៦​ឆ្នាំ កន្លងមក​ធ្លាប់​ត្រូវគេ​គាស់​ផ្ទះ​ម្តង​ហើយ​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ខណៈពេល កីឡាករ​រូបនេះ​កំពុង​ស្ថិតនៅ​ពហុកីឡាដ្ឋាន Anfield សម្រាប់​ការប្រកួត​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក មួយទៀត​ជាមួយ​ក្រុម ម៉ា​រី​ប៊រ​(Maribor) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែប្រយុទ្ធ សា​ឌី​អូ ម៉េ​ន (Sadio Mane)
#