សា​ឌី​អូ ម៉េ​ន ប្តេជ្ញាចិត្ត​នៅ​ជាមួយ លី​វឺ​ភូ​ល ចំពេល​ក្លិប រៀល ម៉ា​ឌ្រី​ត ចាប់អារម្មណ៍​

412
ចែករម្លែក

កីឡាករ សា​ឌី​អូ ម៉េ​ន (Sadio Mane) បានបញ្ជាក់​ឡើងវិញ​ពី​ការប្តេជ្ញាចិត្ត​ប្តូរផ្តាច់​ជាមួយ​ក្លិប​លី​វឺ​ភូ​ល​(Liverpool)​ដោយ​បង្ហាញថា តើ​ខ្លួន​ពេញចិត្ត​ក្រុម​របស់​គ្រូបង្វឹក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ប៉ុណ្ណា​។​

ក្លិប​យក្ស​អេ​ស្ប៉ា​ញ​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កីឡាករ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ អំឡុង​រដូវក្តៅ ហើយ​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) កោតសរសើរ ម៉េ​ន យូរ​មកហើយ​។​

​ប៉ុន្តែ ម៉េ​ន អះអាងថា ខ្លួន​គ្មាន​ចំណាប់អារម្មណ៍​នឹង​ចាក​ចេញពី​ពហុ​កីឡដ្ឋាន Anfield ទេ ហើយ​ផ្តោត​ការយកចិត្តទុកដាក់​ពេញលេញ​លើ​ការព្យាយាម​របស់​ក្លិប Liverpool ក្នុង​ការលើក​ពាន​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​នេះ​។​

​នៅពេល​សួរនាំ​អំពី​អនាគត ម៉េ​ន បាន​និយាយថា “​និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​ពិតជា​សប្បាយចិត្ត​ដែល​ក្លាយជា​ផ្នែក​នៃ​ក្លឹប​នេះ​។ យើង​មាន​អ្នកគាំទ្រ​ល្អៗ​ក្នុង​ពិភពលោក ដូច្នេះ ខ្ញុំ​តែងតែ​អរគុណ​ចំពោះ​ការគាំទ្រ​”​។​

​ម៉េ​ន​លើក​ពាន​ស្បែកជើង​មាស​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​កាលពី​រដូវ​កាល​មុន ដោយ​រកបាន​២២​គ្រាប់​និង​មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ក្រុម Liverpool លើក​ពាន​ឆេ​ម​ពាន​លី​ក​៕ ​ប្រែ​សម្រួល​: ពិសិដ្ឋ​

#