សា​ទេ​ក្ដាម​សមុទ្រ

692
ចែករម្លែក

+ គ្រឿងផ្សំ​
– ក្ដាម​សមុទ្រ ១ ទម្ងន់​ជាង​១​គីឡូ​
– ម្សៅ​បំពង ៣ ស្លាបព្រា​បាយ​
– អំបិល​កន្លះ​ស្លាបព្រា​កាហ្វេ​
– ស្ករស កន្លះ​ស្លាបព្រា​កាហ្វេ​
– ម្សៅ​ស៊ុប​មាន់ ១ ស្លាបព្រា​កាហ្វេ​
– ម្សៅ​ខ្ទឹម ១ ស្លាបព្រា​កាហ្វេ​
– ម្រេចខ្មៅ ម៉ដ្ឋ​បន្តិច​
– ខ្ទឹមស ចិញ្ច្រាំ ១​ស្លាបព្រា​បាយ​
– គ្រឿង​សា​ទេ ២ ស្លាបព្រា​បាយ​
– ប្រេងខ្យង ១ ស្លាបព្រា​បាយ​
– ទឹកត្រី កន្លះ​ស្លាបព្រា​កាហ្វេ​
– ស្ករស ១ ស្លាបព្រា​កាហ្វេ​
– ម្ទេស​ឆ្អើរ ៣ ផ្លែ​
– ស្លឹក​ខ្ទឹម

+ វិធី​ធ្វើ​
– លាយ​គ្រឿង ម្សៅ​បំពង អំបិល ស្ករស ម្សៅ​ស៊ុប​មាន់ ម្សៅ​ខ្ទឹម ម្រេចខ្មៅ ដាក់​ចានចង្កឹះ​មួយ​លាយ​ចូលគ្នា​ឲ្យ​សព្វ​ទុក​មួយអន្លើ​
– គ្រឿង​សា​ទេ ប្រេងខ្យង ទឹកត្រី ស្ករស លាយ​ចូលគ្នា​កូរ​សព្វ​ទុក​មួយអន្លើ
– យក​ម្ទេស​ឆ្អើរ ត្រាំ​ទឹក​ក្ដៅ រួច​ស្រង់​ហែក​យក​គ្រាប់​ម្ទេស​ចេញ រួច​យក​សម្បក​ម្ទេស​មក​ចិញ្ច្រាំ ឲ្យ​ម៉ដ្ឋ
– បង​ក្ដាម​លាង​ឲ្យ​ស្អាត រួច​ឆ្កឹះ​យក​ខ្លាញ់​ក្ដាម​នៅ​ស្នូក​ទុក នឹង​ក្នុង​ខ្លួន​ក្ដាម​ទុក រួច​កាត់​ខ្លួន​ក្ដាប​ជា​ដុំ​តូចៗ​តាម​ប្រឡោះ​ជើង​ក្ដាម បន្ទាប់មក​យក​ម្សៅ​ដែល​លាយ​ទុក​មក​ប្រឡាក់​ក្ដាម​ឲ្យ​សព្វ
– ដាក់​ប្រេងឆា​ចូលក្នុង​ខ្ទះ​ឲ្យ​ក្ដៅ​ដាក់​ក្ដាម​ចូល​បំពង​ឲ្យ​ឆ្អិន​ប្រហែល​៩០%
– ដាក់​ខ្ទះ​ថ្មី ដាក់​ប្រេងឆា​ចូល រួច​បំពង​ខ្ទឹម​បន្តិច សឹម​ដាក់​ខ្លាញ់​ក្ដាម​ចូល ឆា​វា​បាន​មួយ​នាទី ដាក់​ម្ទេស​ឆ្អើរ​ចិញ្ច្រាំ​ចូល បន្ទាប់មកទៀត​ដាក់​គ្រឿងផ្សំ​សា​ទេ​ដែល​លាយ​ទុកដាក់​ចូល​ឆា​ជាមួយ គ្នា ៣​ទៅ​៥​នាទី កូរ​វា​ឲ្យ​ជាប់​កុំ​ឲ្យ​ខ្លោច ។​
– បន្ទាប់មក​យក​ក្ដាម​បំពង​ដាក់​លើ​ខ្ទះ​ថ្មី រួច​យក​គ្រឿង​ដែល​ឆា​រួច​ស្រោច​ពីលើ​ឆា​ត្រឡប់​វាឲ្យ​សព្វ ដួស​ដាក់​ចាន ហាន់​ស្លឹក​ខ្ទឹម​រោយ​ពីលើរួច​ជាការ​ស្រេច ៕ ប្រភព​: Khatiya Korner​