សា​រ៉ា​យ ស​ក្ខ​ណា គំរាម​លែងលះ​ស្វាមី​បើ​ហ៊ាន​ក្បត់ចិត្ត​

851
ចែករម្លែក

(​ភ្នំពេញៈ)៖ និយាយ​មិន​លាក់លៀម​តារា​សម្តែង​ស្រអែម​ស្រស់​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា បាន​វិលត្រឡប់​ពី អាមេរិក​យ៉ាង​តក់ក្រហល់​ដើម្បី​មក​ចូលរួម​សម្តែង​ខ្សែភាពយន្ត​ភាគ​របស់​ស្ថានីយទូរទស្សន៍​ដែល​កំពុងតែ​ត្រៀម​ថត​នា​ចុងខែ​សីហា​នេះហើយ​។ នាង​បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​២៨​សីហា​នេះ​ថា ការ​ត្រឡប់​ចុះ ត្រឡប់​ឡើង​អាមេរិក​កម្ពុជា​បែបនេះ​ទីមួយ​នាង​មាន​ជំនួញ​នៅក្នុង​ស្រុក​ខ្មែរ​ដែល​ត្រូវ​មើល​ខុសត្រូវ​ផង​។
​ ​
​ថ្លែង​បណ្តើរ​អស់សំណើច​បណ្តើរ សា​រ៉ា​យ ស​ក្ខ​ណា បាន​សម្តែង​អារម្មណ៍​ហួសចិត្ត​កាល​គ្រា​ដែល​នាង ត្រូវបាន​ស្វាមី​បោក​ទឹកចិត្ត​ស្រឡាញ់​របស់​នាង​ដោយ​ចូលរួម​គំនិត​ថត​វីដេអូ​ឃ្លី​ប​មួយ​ជាមួយនឹង​កញ្ញា នី មុនីនាថ ដែល​កំពុង​តាមដាន​ប្តី​របស់​នាង​ដែល​បាន​នាំ​ស្រី​ចូល​សណ្ឋាគារ​ទាំង​ថ្ងៃនេះ​។

​តារា​ស្រី​ចាយរាង​កូន​មួយរូប​នេះ​ថា​ខ្ញុំ​នឹង​លេង​លះ​ប្តី​របស់ខ្ញុំ​ភ្លាមៗ​ប្រសិនបើ​ខ្ញុំ​បានដឹងថា​គាត់​បាន​ក្បត់ចិត្ត​របស់ខ្ញុំ​នឹង​កូន​។ ពីព្រោះ​មនុស្ស​ស្រី​ពិតជា​ពិបាកធ្វើ​អារម្មណ៍​ណាស់​នូវពេលដែល​ដឹងថា​ប្តី​ក្បត់ចិត្ត​ទៅ​លួចលាក់ មាន​ស្នេហ៍​ថ្មី​។ នាង​បាន​បន្ថែមថា នាង​នឹង​ស្វាមី​បាន​និយាយ​គ្នា​រួចរាល់​អស់ហើយ ក្នុងពេលដែល​ពួកគេ​បាន ចាប់ដៃគ្នា​ចូល​មង្គលការ​តាម​ប្រពៃណី​មួយ​នេះ​។ ពីព្រោះ​នាង​មិន​ចង់​ឲ្យ​មាន​ពាក្យសម្តី​ថា អ្នកសិល្បៈ​ដូច​តែ​គ្នា ជាពិសេស​តារា​ស្រីៗ​ការ​ហើយ​លែងៗ​។ អីចឹង​នាង​ចង់​ចាកចេញ​ឲ្យ​ឆ្ងាយ​ពី​ពាក្យ​ចចាមអារ៉ាម​មួយ​នោះ​។
​ ​
​សម្រាប់​ការងារ​សិល្បៈ​វិញ សា​រ៉ា​យ ស​ក្ខ​ណា កំពុងតែ​មមាញឹក​ថត​រឿង​បាន​ពីរ​រឿង​មកហើយ ក្នុងពេល ដែល​បាន​ចេញចូល​ស្រុក​ខ្មែរ​-​អាមេរិក​ប្រាំ​ដង​រួចមកហើយ​។ សម្រាប់​ការចេញចូល​ដូច​ទៅ បាត់ដំបង ភ្នំពេញ​បែបនេះ ព្រោះ​នាង​មិនអាច​កាត់ផ្តាច់​ការងារ​សិល្បៈ​បាន​ទាំងស្រុង​នោះទេ​ត្បិត​នាង​នៅតែ​អាច​ថត ខ្សែ​ភាព​បាន​ធម្មតា ប្រសិនបើ​ទីផ្សារ​ភាពយន្ត​នៅតែ​ពេញចិត្ត​ការសម្តែង​របស់​នាង​៕ ដោយៈ បញ្ញា​សាស្ត្រ​

តារា​សម្តែង សា​រ៉ា​យ ស​ក្ខ​ណា​៕ (​រូប​ថ​តៈ បញ្ញា​សាស្ត្រ​)