សា​រ៉ា ខាន់ ត្រូវបាន​គេ​ចម្អក​លើ​អ៊ី​ន​ធឺ​ណេ​ត និង​ប្រាប់​ឱ្យ​ប្តូរ​សាសនា​ចេញ បន្ទាប់ពី​នាង​បង្ហោះ​រូបភាព​ក្នុង​ឈុត​ប៊ី​គី​នី​

670

​តារា​សម្តែង​ឥណ្ឌា​ម្នាក់​បាន​រង​ការ​ចម្អក​ពេញ​អន​ឡាញ បន្ទាប់ពី​នាង​បាន​បង្ហោះ​រូបនាង​ក្នុង​ឈុត​ប៊ី​គី​នី​នា​ថ្ងៃ​វិស្សមកាល​។​

​នាង សា​រ៉ា ខាន់ វ័យ ២៩​ឆ្នាំ ដែលជា​តារា​សម្តែង​ទូរទស្សន៍​ដ៏​ល្បីល្បាញ​មួយរូប បាន​បង្ហោះ​រូបភាព​របស់​នាង ខណៈ​កំពុង​ឈប់​ថ្ងៃ​វិស្សមកាល​ក្នុង​រដ្ឋ​ហ្គា​វ ប្រទេស​ឥណ្ឌា និង​នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​។​

​អ្នកគាំទ្រ​ជាច្រើន​បាន​កោតសរសើរ​រូបរាង​របស់​នាង ប៉ុន្តែ​នាង​ខាន់ ដែល​កាន់សាសនា​មូស្លីម ក៏​រង​ការវាយប្រហារ​ពាក្យសម្តី​ដោយ​មនុស្ស​មួយចំនួន ដែល​មិន​យល់ស្រប​នឹង​ឈុត​សិច​ស៊ី​របស់​នាង​ផងដែរ​។

​ពួក​អ្នកលេង​អ៊ី​ស្តា​ក្រាម​កាន់​អ៊ីស្លាម បាន​រិះគន់ថា នាង​បាន​បង្ហោះ​រូប​ខ្លួនឯង​ក្នុង​ឈុត​ប៊ី​គី​នី និង​ប្រាប់​នាង​ឱ្យ​ប្តូរ​សាសនា​ចេញទៅ​។

​អ្នកលេង​អ៊ី​ស្តា​ក្រាម​ម្នាក់​និយាយថា “​ខ្ញុំ​គិតថា នាង​ឯង​ភ្លេច​ថា​ខ្លួន​ជា​អ្នក​កាន់​មូស្លីម​ហើយ​…​។ នាង​ឯង​ប្តូរ​សាសនា​ចេញទៅ ព្រោះ​ក្នុង​សាសនា​អ៊ីស្លាម ឈុត​ទាំងនេះ​មិន​អនុញ្ញាត​នោះឡើយ​”៕ ដោយ៖ កញ្ញាដាលីស

នាង​សា​រ៉ា​ខាន់ បង្ហោះ​រូបនាង​ក្នុង​ឈុត​ប៊ី​គី​នី នាំឱ្យមាន​ការរិះគន់​យ៉ាងខ្លាំង