សិក្ខាកាមវិទ្យាស្ថានជាតិបណ្តុះ បណ្តាលបច្ចេកទេសទទួលបានការ បណ្តុះបណ្តាលបន្ថែម ផ្នែក បរិក្ខារអេឡិចត្រូនិច

152
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-សិក្ខាកាមនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ហៅកាត់ថា (NTTI) និងទទួលបានការបណ្តុះបណ្តាលថ្មីពីក្រុមហ៊ុន Samsung ដែលមានឈ្មោះថា Samsung Technology Program ដោយផ្តោតលើការជួសជុលផ្នែកបរិក្ខារអេឡិច ត្រូនិច (CE)។ កម្មវិធីបច្ចេកទេសនេះ បានចាប់ផ្តើមពីថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០១៩ ដល់ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ ២០១៩។

អ្នកតំណាងក្រុមហ៊ុនសាមសុង បានអោយដឹងថា ក្រុមហ៊ុនបានយកចិត្តទុកដាក់និង ការបង្រៀនបច្ចេកវិទ្យាថ្មីៗអោយអស់លទ្ធភាពជូនដល់មនុស្សគ្រប់តំបន់ ជាពិសេស ការ ផ្តល់ចំណេះដឹងនេះ ក៏បានធ្វើឡើងតាមបណ្តាសាលាបណ្តុះបណ្តាលបច្ចេកទេស ជាតិ (NTTI) និងតាមបណ្តាសហគមន៍ជុំវិញតំបន់ផងដែរ។

សូមបញ្ជាក់ថាគ្រូបង្គោល និងសាស្ត្រាចារ្យទាំងអស់ក្នុងវគ្គសិក្សាពិសេសនេះ គឺសុទ្ធ តែត្រូវបានបំពាក់បំប៉នពីអ្នកជំនាញក្នុងប្រទេសកម្ពុជានិងមកពីព្រះរាជាណាចក្រថៃផង ដែរ។ ហើយអ្វីដែលកាន់តែពិសេសបំផុតនោះគឺបន្ទាប់ពីបញ្ចប់វគ្គសិក្សា វិទ្យាស្ថានក៏ មានការប្រឡងដើម្បីជ្រើសយកសិក្ខាកាមឆ្នើមដែលមានពិន្ទុខ្ពស់ជាងគេដើម្បីមានឱកាស បន្តទៅហាត់ការបន្ថែមទៀតនៅមជ្ឈមណ្ឌលសេវាកម្មជួសជុលផលិតផល សាមសុង ផងដែរ៕