សិក្ខាកាម១២០រូប​បញ្ជ​ប់​វគ្គ​បណ្តុះ បណ្តាល​​«ការងារផ្តល់សេវាសាធារ ណៈលើវិស័យវប្បធម៌ »

205
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-​សិក្ខាកាម​មកពី​បណ្តា​នាយកដ្ឋាន និង​មន្ទីរ​វប្បធម៌​រាជធានី​-​ខេត្ត នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ចំនួន ​១២០រូប ​បានបញ្ចប់​វគ្គ​សិក្សា​របស់ខ្លួន​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​៩ តុលា ​ក្រោយពេល​ទទួលបាន​វគ្គ​សិក្សា​ចំនួន​ពី​ថ្ងៃ​ស្តីពី​វគ្គ​បណ្តុះ បណ្តាល ​«ការងារផ្តល់សេវាសាធារណៈលើវិស័យវប្បធម៌ »​។

ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​នៅ​ក្រសួង លោក អ៊ុក សុជាតិ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា​លទ្ធផល​ទាំងនេះ​គឺ​កើតចេញ​មកពី​ការខិតខំ​ប្រឹង ប្រែងពីគ្រូឧទ្ទេសដែលមានចំណេះដឹង ជំនាញ និងបទពិសោធច្បាស់លាស់លើមុខវិជ្ជា មួយចំនួនដែលទាក់ទងនឹងការងារផ្តល់សេវាដែលមុខវិជ្ជាទាំងអស់នេះ ពិតជាមាន សារៈសំខាន់ក្នុងកិច្ចការងារប្រចាំថ្ងៃរបស់យើង សំដៅពង្រឹងនូវគុណភាព ប្រសិទ្ធភាព នៃកិច្ចការផ្តល់សេវាក្នុងវិស័យវប្បធម៌របស់យើងឲ្យកាន់តែមានភាពល្អប្រសើរ ស្រប តាមរបត់និងស្ថានភាពសង្គមកម្ពុជានាពេលបច្ចុប្បន្ន ។

លោកបន្តថា លទ្ធផលទាំងអស់នេះ គឺបានកើតចេញមកពីការខិតខំ ប្រឹងប្រែង របស់សាស្ត្រាចារ្យទាំងអស់ ដែលបានផ្តល់នូវបទពិសោធនិងចំណេះដឹងទាំងឡាយ របស់ខ្លួន តាមរយៈការបកស្រាយពន្យល់ដល់សិក្ខាកាមដោយចេះ ផ្តល់នូវទ្រឹស្តី មេរៀននីមួយៗផ្សារភ្ជាប់ជាមួយបទពិសោធជាក់ស្តែងល្អៗ ដែលជួយធ្វើឲ្យសិក្ខាកាម ទាំងអស់ ងាយយល់ ឆាប់ចាំ និងអាចយកទៅច្នៃប្រឌិតហើយអនុវត្តបានល្អ ស្របតាម ស្ថាន ភាពជាក់ស្តែងក្នុងសង្គមនាពេលបច្ចុប្បន្ន។ ម៉្យាងវិញទៀត សិក្ខាកាមទាំងអស់ ក៏បានខិតខំប្រឹងប្រែងសិក្សារៀនសូត្រដោយយកចិត្តទុកដាក់ទៅលើខ្លឹមសារមេរៀន ក៏ដូចជាការពន្យល់ណែនាំរបស់សាស្ត្រាចារ្យយ៉ាងហ្មត់ចត់ផងដែរ ។តាមរយៈ លទ្ធផលខាងលើនេះក្នុងនាមខ្ញុំជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្ឃឹម ជឿជាក់ថាសិក្ខាកាមទាំងអស់នឹងយកនូវចំណេះដឹងនិងបទពិសោធដែលបានសិក្សានៅទីនេះ យកទៅអនុវត្តការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព៕