សិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សចាស់២០១៧-២០៣០នៅខេត្តបាត៎ដំបង

348
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តមានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីមនុស្សចាស់២០១៧-២០៣០ ក្រោមអធិបតីភាពលោកយីយ៉ូនរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាតំណាងលោកវង សូតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានលោកស៊ូ អារ៉ាហ្វាតអភិបាលរងខេត្តតំណាងលោកងួន រតនៈ អភិបាលខេត្តនិងលោកធូ គាអភិបាលរងខេត្តប៉ៃលិនតំណាងលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។

បន្ទាប់ពីលោក ស៊ូ អារ៉ាហ្វាត អភិបាលរងខេត្តរាយការណ៍ពីសភាពការណ៍របស់មនុស្សចាស់ និងសមិទ្ធផលរីកចម្រើនក្នុងខេត្តរួចមកលោក យី យ៉ូន រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា តំណាងលោកវង សូតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាមានប្រសាសន៍សំណេះសំណាលជាមួយមនុស្សចាស់ដោយលើកឡើងថា នៅដើមសតវត្សរ៍នេះប្រជាជនកម្ពុជា ដែលមានអាយុ៦០ឆ្នាំឡើងមានចំនួនប្រមាណ៦០ម៉ឺននាក់។

បច្ចុប្បន្ននេះមនុស្សចាស់នៅប្រទេសកម្ពុជាមានប្រមាណជាង១លាននាក់ហើយនៅឆ្នាំ២០៣០អាចកើនឡើងជាង២លាននាក់។ នៅក្នុងទសវត្សរ៍១នៃសតវត្សរ៍ទី២១កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនតូច ដែលមានសមាសមាត្រប្រជាជនវ័យចាស់ទាបក៍ដោយក៍រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយសម្រាប់មនុស្សចាស់ឆ្នាំ២០០៣ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ជ្ពុជា ក្នុងការចូលរួមអនុវត្តតាមស្មារតីទៅក្រុងម៉ាឌ្រីត ដើម្បីធានាថាមនុស្សវ័យចាស់គ្រប់រូបរស់នៅក្នុងជីវិតមួយប្រកបដោយសេចក្តីថ្លៃថ្នូរដូចគ្នានឹងមនុស្សវ័យក្មេងដែរ។

លោករដ្ឋលេខាធិការបានបន្តថា អាយុសម្រាប់ឱ្យនិយមន័យទៅលើប្រជាជនវ័យចាស់នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ ឯកសារមួយចំនួនដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨ និងគោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០
កំណត់ថាមនុស្សមានអាយុ៦៥ឆ្នាំឡើងទើបជាមនុស្សចាស់។របាយការណ៍ស្តីពីប្រជាជននៃ
ការអង្កេតចន្លោះជំរឿននៃប្រជារាស្ត្រឆ្នាំ២០១៣ និងគោលនយោបាយជាយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាលសម្រាប់ថែទាំសុខភាពមនុស្សចាស់ឆ្នាំ២០១៦កំណត់ថាអ្នក
មានអាយុ៦០ឆ្នាំឡើងទៅជាមនុស្សចាស់។

លោកយី យ៉ូនបានបញ្ជាក់ថា យោងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជា
ណាចក្រកម្ពុជា”អនុសាសន៍របស់(MIPAA)សេចក្តីប្រកាសទីក្រុងកូឡាឡំពួរស្តីពីមនុស្ស
ចាស់ឆ្នាំ២០១៥គោលនយោបាយជាតិស្តីពីមនុស្សចាស់ឆ្នាំ២០១៧-២០៣០កំណត់យកអាយុ៦០ឆ្នាំជាមនុស្សចាស់។

លោករដ្ឋលេខាធិការបានបញ្ជាក់ថា កត្តាពីរដែលជួយពន្យល់អំពីការលេចឡើងនូវបាត
ភូតវ័យចាស់ គឺការថយចុះអត្រាមានកូន និងភាពប្រសើរឡើងនៃអាយុកាលសង្ឃឹមរស់។

ការថយចុះលទ្ធភាពអត្រាមានកូន ដើម្បីឱ្យមានការថយចុះចំនួនកុមារដែលបានកើតហើយជាលទ្ធផលក៍ធ្វើឱ្យកំណើនប្រជាជន ជាកុមារមានការថយចុះផងដែរ។ អាយុកាលសង្ឃឹមរស់មានភាពប្រសើរឡើងមានន័យថា មនុស្សអាចរស់បានអាយុកាន់តែវែងហើយការកើនឡើងនៃសមាមាត្រប្រជាជនដែលអាចរស់នៅរហូតដល់វ័យចាស់និងបន្តរស់នៅក្នុងរយះពេលកាន់តែវែងជាងមុនក្រោយពីឈានដល់អាយុ៦០ឆ្នាំហើយ។ ហេតុនេះប្រជាជនវឹយចាស់កាន់តែកើនឡើង ក្នុងអត្រាលឿនជាងប្រជាជនវ័យក្មេង៕B/