សិក្ខាសាលា​បង្ហាញ​អំពី​បច្ចេកវិទ្យា​ថ្មីៗ​ដល់​អ្នក​មកពី​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​

724
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: អ្នកជំនាញ​មកពី​ធនាគារ មីក្រូហិរញ្ញវត្ថុ បច្ចេកវិទ្យា​ពត៌មាន​និង​ស្ថាប័ន​មួយចំនួនទៀត​ប្រមាណ​៣០​រូប បាន​ចូលរួម​ក្នុង​សិក្ខាសាលា​មួយ ដើម្បី​ស្វែងយល់​និង​ទទួល​ចំណេះដឹង​ទាក់ទង​នឹង​បច្ចេកវិទ្យា​ថ្មីៗ សម្រាប់​បម្រើឱ្យ​អាជីវកម្ម​និង​ពាណិជ្ជកម្ម​។​

​ក្រុមហ៊ុន Campura Triangulum Corporation និង ក្រុមហ៊ុន Polycom Asia Pacific Pte Ltd សហការ​រៀបចំ​សិក្ខាសាលា​បច្ចេកវិទ្យា នៅ​ព្រឹក ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ​(​រូប សុផល​)

​សិក្ខាសាលា​បច្ចេកវិទ្យា​ក្រោម​ប្រធានបទ «​បរិយាកាស​ជំនួប​ឆ្លាត​វ័យ តាមរយៈ​កិច្ច​សហប្រតិបត្តិ​ផ្នែក​វីដេអូ​៖ Smarter Meeting Spaces Through Video Collaboration”​នេះ បាន​ត្រូវធ្វើឡើង​នៅ​ព្រឹក ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ សាន់ អ៊ែន មូ​ន​និង​សហការ​រៀបចំ​ដោយ​ក្រុមហ៊ុន Campura Triangulum Corporation និង ក្រុមហ៊ុន Polycom Asia Pacific Pte Ltd​។​

​សិក្ខាសាលា​នេះ​មាន​គោលបំណង​ដើម្បី​បង្ហាញ​អំពី​បច្ចេកវិទ្យា​ថ្មីៗ​របស់​ផលិតផល ប៉ូ​លៅ​ខម​(Polycom) ដែល​មានការ​ជឿនលឿន​ជា​លំដាប់ និង​សម្របសម្រួល​ទៅតាម​ការវិវត្តន៍​នៃ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន ដោយមាន​ការចាប់​អារ​ម្ម​ណ៏​យ៉ាងខ្លាំង​ពី​សំណាក់់​អតិថិជន​មកពី​ស្ថាប័ន ធនាគារ មីក្រូហិរញ្ញវត្ថុ និង​ស្ថាប័ន​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោកស្រី ស៊ឹម ស្រី​ទូច ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន Campura បាន​ថ្លែងអំណរគុណ​ទៅដល់​អតិថិជន ដែល​បាន​ចូលរួម​សិក្ខាសាលា និង​តែងតែ​គាំទ្រ​នូវ​រាល់​សេវាកម្ម​របស់​ក្រុមហ៊ុន Campura នាពេល​កន្លងមក​។​

​លោកស្រី​បាន​ឲ្យ​ដឹងថា ប្រធានបទ​សំខាន់ៗ​ក្នុង​សិក្ខាសាលា​នេះ​ចង់បង្ហាញ​អំពី​បច្ចេកវិទ្យា និង​ផលិតផល​របស់ Polycom ដែលមាន​លក្ខណៈពិសេស​ថ្មីៗ ក្នុង​ឆ្នាំ ២០១៨ នេះ ដើម្បី​បំពេញ​នូវ​សេចក្តីត្រូវការ​របស់​អតិថិជន ហើយ​អតិថិជន​ក៏​អាច​យល់ដឹង​ឱ្យ​កាន់តែច្បាស់​អំពី​អត្ថប្រយោជន៍​ជាច្រើន នៃ​ផលិតផល Polycom សំរាប់​ឈានទៅរក​ភាពជោគជ័យ និង​ភាព​រីកចំរើន​នៃ​អាជីវកម្ម​របស់​អតិថិជន​។​

​ក្រុមហ៊ុន Campura Triangulum Corporation និង ក្រុមហ៊ុន Polycom Asia Pacific Pte Ltd សហការ​រៀបចំ​សិក្ខាសាលា​បច្ចេកវិទ្យា នៅ​ព្រឹក ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ​(​រូប សុផល​)

​ជាមួយគ្នា​នោះដែរ លោក Kanit Koksuntia វិស្វករ​ជាន់ខ្ពស់​ផ្នែក​លក់ តំណាង​ក្រុមហ៊ុន Polycom Asia Pacific Pte Ltd បានធ្វើ​បទ​បង្ហាញ​និង​ណែ​នាំឱ្យ​ស្គាល់ ផលិតផល​Polycom ដែលជា​ផលិតផល​ដែលមាន​ការពេញនិយម និង​ឈានមុខ​គេ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន ព្រមទាំង​បានផ្ដល់​នូវ​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ជូន​ដល់​អតិថិជន ហើយ Polycom ជា​ដៃគូ​ដែល​ចែកចាយ​ប្រកបដោយ​បទពិសោធន៍ ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ច្របាច់​រួមបញ្ចូល​គ្នា​នៅ​ដំណោះស្រាយ​លើ​សន្និសីទ តាម​ទូរស័ព្ទ (Audio Conferencing), ប្រព័ន្ធ​ស្តាប់​(Headsets),​ទូរស័ព្ទ​លើ​តុ (Desk Phones), សន្និសីទ​តាម​វីដេអូ​(Video Conferencing), ការភ្ជាប់​បណ្តាញ​វីដេអូ​(Immersive Video) ។ Polycom ត្រូវបានគេទទួលស្គាល់​ថា ជា​ផលិតផល​ដែលមាន​ប្រសិទ្ធភាព ក្នុងការ​ផ្គត់ផ្គង់​លើ​ដំណោះស្រាយ​ខាង​វីដេអូ (Polycom Video Solutions), សម្លេង (Polycom Voice Solutions) ,​ហេដ្ឋារចនាសម្ព័ន្ធ​កិច្ចសហប្រតិបត្តិការ​(Polycom Collaboration Infrastructure Solutions),​មាតិកា (Polycom Content Solutions), និង​ផលិតផល​Polycom សម្រាប់ Microsoft និង​សេវាកម្ម​អាជីព​ប៉ូ​លី​ខម​( Polycom Professional Services)៕