សិក្ខាសាលា​លើក​ប៉ាល់​ជប៉ុន​ពង្រឹងសមត្ថភាព​សន្ដិសុខ​សមុទ្រ ចែករំលែក​ការយល់ដឹងច្បាប់​សមុទ្រ​អន្ដរជាតិ

795
ចែករម្លែក

​ដោយ​:​សុផល​ / ភ្នំពេញ ៖ ​ក្រសួងការពារជាតិ​ជប៉ុន បាន​ដឹកនាំ​កម្មវិធី​សហ​ប្រតិ​ប​ត្ដិ​ការ​អ្នកជិះ​នាវា​ជប៉ុន​-​អាស៊ាន​លើក​ទី​២​នៅលើ​នាវា​មួយគ្រឿង​នៃ​កងកម្លាំង​ស្វ័យការពារ​ជើង​ទឹក​ជប៉ុន មាន​ឈ្មោះថា OSUMI ពីថ្ងៃ​ទី​១០ ដល់​១៥ ខែឧសភា ឆ្នាំ​២០១៨​។

​កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ជាមួយ​នឹង​គំនិត​ផ្ដួចផ្ដើម​ក្រោម “​ទស្សនៈ​ទីក្រុង​វៀងចន្ទន៍​” ​ដែល​ត្រូវបាន​ប្រកាស​ដោយ​ប្រទេស​ជប៉ុន​។​តំណាង​ផ្នែក​យោធា​មួយរូប​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​និ​មួយៗ បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ចំណែក​ខាង​កម្ពុជា មាន​លោក អនុនាវីទោ លី គុណ​ហេង ។​

​អនុលោម​តាម​គោលការណ៍​ណែនាំ​នៅក្នុង​ទស្សនៈ​ទីក្រុង​វៀងចន្ទន៍ កម្មវិធី​នេះ​ផ្ដល់ឱកាស​សម្រាប់​អ្នកចូលរួម​ដើម្បី​ជំរុញ​ការយល់ដឹង​អំពី​គ្នា​ទៅវិញទៅមក និង​កសាង​បណ្ដាញ​វិជ្ជាជីវៈ ពង្រឹងសមត្ថភាព​ពាក់​ព័ន្ធ​នឹង​សន្ដិសុខ​សមុទ្រ និង​ចែករំលែក​ការយល់ដឹង​អំពី​ច្បាប់​សមុទ្រ​អន្ដរជាតិ ក្នុង​គោលបំណង​រួមចំណែក​ដល់​ការលើកកម្ពស់​ស្ថិរភាព​នៅក្នុង​តំបន់​។

​យោងតាម​សេចក្តីប្រកាស​ពត៌មានរ​បស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កម្មវិធី​នេះ​រួមមាន​សិ ក្ខា​សាលា​ស្ដីពី​ជំនួយ​មនុស្សធម៌​និង​ការជួយ​សង្គ្រោះ​ពេល​មាន​គ្រោះមហន្ដរាយ​ច្បា​ប់ស​មុ ទ្រ អន្ដរជាតិ និង​ឱកាស​ដើម្បី​ស​ងេ្ក​ត​មើល​សកម្មភាព​បណ្ដុះបណ្ដាល​ផ្សេងៗ ។ កម្មវិធី​លើ​នាវា JS OSUMI នេះ​ចេញដំណើរ​ពី​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​ដល់​ប្រទេស​ម៉ាឡេស៊ី ៕B