សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២០-២០២២

115
ចែករម្លែក

វ៉ៃ​គោ​/​ស្វាយរៀងៈ​លោក​រស់​ផា​រិ​ទ្ធ​អភិបាលរង​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​សិក្ខាសាលា​សមាហរណកម្ម​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​២០២០=២០២២​របស់ រដ្ឋបាល​ស្រុក​ចន្ទ្រា​។​

​លោក​អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​កន្លងមក​បាន​ខិតខំ​អនុវត្ត​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​និង​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​ស្របតាម​ផែនការអភិវឌ្ឍន៍​។​

កម្មវិធី​វិនិយោគ​របស់ខ្លួន​ទៅតាម​តួនាទី​ភារកិច្ច​និង​អរគុណ​ចំពោះ​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​អង្គការ​ជាតិ​-​អន្តរជាតិ​និង​សប្បុរសជន​ទាំងអស់​ដែល​តែង​សហការ​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍ និង​ការកសាង​ផែនការអភិវឌ្ឍន៍ កម្មវិធី​វិនិយោគ​របស់​ឃុំ តាំងពី​ដំណាក់ កាល​ដំបូង​រហូតដល់​ដំណាក់កាល​នេះ​គឺ​ក្នុង​គោលបំណង​ក្នុងការ​ស្វែងរក​ការគាំទ្រ​សកម្មភាព​អភិវឌ្ឍន៍ ជា​អាទិភាព​នានា​របស់ខ្លួន សម្រាប់​ឆ្នាំ​ខាងមុខ ដើម្បី​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន ក្នុង​បរិបទ​វិមជ្ឈការ និង​វិសហមជ្ឈការ​៕S/​