សិក្ខាសាលា​ស្តីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារព័ត៌មាន​បែប​សន្តិភាព​

209
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​នា​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​នៅ​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​បានធ្វើ​សិក្ខាសាលា​ស្តីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​ព័ត៌មាន​បែប​សន្តិភាព​ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នកសារព័ត៌មាន​និង​ក្រុមការងារ​ព័ត៌មាន​នៅតាម​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត​ខេត្តកំពង់ឆ្នាំង​។​អង្គសិក្ខាសាលា​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​អៀង​វុ​ធ​អភិបាលរង​ខេត្តកំពង់ឆ្នាំង​និង​លោក​ម៉ម​ឈឿ​ម​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​។

​លោក​ឈៀង​វណ្ណៈ​អនុប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ខេត្តកំពង់ឆ្នាំង​បច្ចុប្បន្ន​មានការ​រីកចម្រើន​ជាខ្លាំង​។​ដោយមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជាតិ​និង​ប្រព័ន្ធ​ផ្សព្វ​របស់​ឯកជន​មាន​វិទ្យុទូរទស្សន៍​កាសែត​ទស្សនា​វ​ដ្តី​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​គេហទំព័រ​និង​កាសែត​អេ​ឡិច​ត្រូ​និ​ច​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​នៅក្នុង​ខេត្តកំពង់ឆ្នាំង​។​លោក​អនុប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​កត្តា​នៃ​ការរីកដុះដាល​នៃ​ប្រ័​ន្ធ​ផ្សព្វផ្សាយ​នេះ​បានបង្ហាញ​ឱ្យឃើញ​អំពី​ការរីកចម្រើន​លទ្ធិប្រជាធិបតេយ្យ​សិទ្ធ​សិរី​ភាព​ក្នុងការ​បញ្ចេញមតិ​ប្រកបដោយ​សមធម៌​និង​គុណធម៌​។​

​លោក​អៀង​វុ​ធ​អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​ក្រោម​ការដឹកនាំ​របស់រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​។​មានការ​គោរព​សិទ្ធមនុស្ស​និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​លទ្ធិ​ប្រជា​ធេ​ប​តេ​យ្យ សិរី​ភាព​នៃ​ការបញ្ចេញមតិ ដោយ​គោរព​បាន​នូវ​ក្រមសីលធម៌ វិជ្ជាជីវៈ និង ច្បាប់​ស្តីពី​របប​សារព័ត៌មាន ។​

​លោក​បាន​បញ្ជាក់ទៀតថា​ជាការ​កត់សម្គាល់​វិស័យ​ព័ត៌មាន​បាន​ផ្សារភ្ជាប់​យ៉ាង​ជិតស្និត​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជាពិសេស​សារព័ត៌មាន​ឌីជីថល​បណ្តាញ​ទាក់​ទំនង​សង្គម​ដែល​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ន​ផងដែរ​។​ដោយសារ​ការរីកចម្រើន​នៃ​ប្រព័ន្ធ​ព័ត៌មាន​បច្ចេកវិទ្យា​ដ៏​សំបូរបែប​ធ្វើឱ្យ​ព័ត៌មាន​ក្លែងក្លាយ​ត្រូវបាន​គេ​ប្រឌិត​ឡើង​ដើម្បី​បង្ខូច​ឬ​បង្កើតជា​ការភាន់ច្រឡំ​ក្នុង​គោលបំណង​ទុច្ចរិត​នានា​។​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ផ្សេងៗ​ជាពិសេស​ផ្នែក​សេដ្ឋកិច្ច​និង​ការ​កេងចំណេញ​ផ្នែក​នយោបាយ​ជាដើម​។​

​លោក​អភិបាលរង​ខេត្ត​បានបញ្ជាក់​ទៀតថា​សិក្ខាសាលា​នាពេលនេះ​ពិតជា​មាន​សារសំខាន់​សម្រាប់​អ្នកសារព័ត៌មាន និង ក្រុមការងារ​ព័ត៌មាន នៅតាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ដើម្បី​បាន​ចូលរួម​ផ្លាស់ ប្តូរ​យោបល់​និង​ពិភាក្សា​ចែករំលែក​នូវ​គោល​គំនិត​សន្តិភាព​។​ដែលមាន​ជា​ទម្រង់​ការប្រមូល​ព័ត៌មាន​ប្រកបដោយ​តុល្យភាព​ការស្វែងរក​ព័ត៌មាន​ពិត​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​និង​ទប់ស្កាត់​រាល់​ព័ត៌មាន​ញុះញង់​បង្កឱ្យមាន​ហឹ​ង្សា​នៅក្នុង​ស្មា​តី​រួមចំណែក​ឱ្យ​សង្គមជាតិ​មាន​សុខសន្តិភាព​បង្កើន​ការអភិវឌ្ឍន៍​ឱ្យ​ខេត្តកំពង់ឆ្នាំង មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​៕S/​