សិក្ខាសាលា​ស្តីពី កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូល និង ប្រព័ន្ធគ្រប់គ្រង​

549
ចែករម្លែក
  • 8
    Shares

ដោយ​: បាយ័ន / សៀមរាប​: នៅ​សាលសន្និសីទ នៃ​សណ្ឋាគារ សុខា​សៀមរាប នា​ព្រឹក​ថ្ងៃទី​២០ ខែ​កម្ភៈ ឆ្នាំ​២០១៩​នេះ មាន​ធ្វើ​អង្គ​សិក្ខា សាលា​ស្តីពី​កាតព្វកិច្ច​ពន្ធ​លើ​ប្រាក់ចំណូល និង​ប្រព័ន្ធគ្រប់គ្រង ការ​បង្វិល​សង​អាករ​លើ​តម្លៃបន្ថែម​តាម​អន​ឡាញ​។​

​លោក ចៅ ម៉ៅ​មុន្នី ប្រធាន​សាខា​ពន្ធដារ​ខេត្តសៀមរាប បាន​គូសបញ្ជាក់ថា អង្គ​សិក្ខា សាលា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​វាស់​ស្ទង់​ពី​ការយល់ដឹង​របស់​ក្រុមហ៊ុន ដើម្បី​ធានា​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ ឲ្យ​បាន​ត្រឹមត្រូវ​តាម ច្បាប់ និង បទ​ប្បញ្ញត្តិ ស្តីពី​ពន្ធដារ ដើម្បី​ជា​មូលដ្ឋាន​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ផ្តល់​ជា​វគ្គប​ណ្តុះ បណ្តាល​ជា​ក្រុម ឲ្យ​ចំ​គោលដៅ​។

​លោក ទៀ សីហា ក៏បាន​លើកឡើងថា សិក្ខាសាលា​ដ៏​មាន​សារៈសំខាន់​នេះ ក្នុង​បំណង​ផ្សព្វផ្សាយ អំពី​កាតព្វកិច្ច​សារពើពន្ធ ក៏ដូចជា​យន្តការ​ថ្មីៗ ដែល​ដាក់ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជូន សិក្ខាកាម​ទាំងអស់ បាន​ជ្រាប និង​ចូលរួម​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​ស្មារតី​ទទួលខុសត្រូវ ចំពោះ​ធុរៈជន​ប្រកប​អាជីវកម្ម​នៅក្នុង​ខេត្តសៀមរាប​។ លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ដែល​ប្រកប​អាជីវកម្ម សូម​ចូលរួម​ក្នុង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ និង បង់ពន្ធ​ទាំងអស់គ្នា ឲ្យ​បាន ខ្ជាប់ខ្ជួន ។ ខណៈដែល​រាជរដ្ឋាភិបាល​បាន និង​កំពុង​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្លា ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​គាំទ្រ​និង​លើកស្ទួយ​តាមរយៈ​ការបង់ពន្ធ​នេះ ។

​លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋានពន្ធដារ ក៏បាន​លើក​នូវ​គន្លឹះ​សំខាន់ៗ​ជា​គោល​មួយចំនួន នៃ​យុទ្ធសាស្ត្រ​កៀងគរ​ចំណូល ចំនួន ៥​ចំណុច នៃ​ការ​កំណែទម្រង់​របស់​ព​ន្ធ​ដារ ដែលជា​ផែនការ​យុទ្ធសាស្ត្រ និង ផែនការ​ប្រតិបត្តិ​រប​ស់​ពន្ធដារ គឺមាន​មុខងារ​ស្នូល​ចំនួន​៥ លើ​ការពង្រឹង និង​កែលម្អរ​ក្នុងការ​ចុះបញ្ជី​អ្នក ជាប់ពន្ធ​ឲ្យ​បានល្អ , ការពង្រឹង​ផ្តល់​សេវា​អ្នក​ជាប់ពន្ធ​ឲ្យ​បានល្អ , ការរៀបចំ​កែលម្អ​នៃ​ការចាត់ចែង​សេចក្តីប្រកាស​បង់ពន្ធ ឲ្យ​អ្នក​ជាប់ពន្ធ​ឲ្យ​បានល្អ​ប្រសើរ និង រៀបចំ​កែលម្អរ​ការធ្វើ​វិសោទនកម្ម​ឲ្យ​បានល្អ ព្រមទាំង​ពង្រឹង​ការអនុវត្ត​ច្បាប់ និង ពង្រឹង​វប្បធម៌​នៃ​ការ បង់ពន្ធ ។

​ម្យ៉ាងទៀត​ស្នូល​មួយទៀត លើ​ការប្រមូល​បំណុល និង បណ្តឹងតវ៉ា ព្រមទាំង​ផែនការ​យុទ្ធសាស្ត្រ​មុខងារ​គាំទ្រ ការពង្រឹង ការគ្រប់គ្រង​រចនាសម្ព័ន្ធ និង បណ្តុះបណ្តាល​ធនធានមនុស្ស និង ត្រូវធ្វើ​ការកែលម្អ​ររ​ច​នា​សម្ព័ន្ធ​ពន្ធដារ​របស់ខ្លួន ដែលជា​កត្តា​សំខាន់​នៃ​កំណែទម្រង់​នោះ គឺ​ការដាក់​ឲ្យ​ប្រើប្រាស់ និង អនុវត្ត​នូវ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ដែលជា​ជំនួយ​ដ៏​ល្អ​លើ​ការងារ​ពន្ធដារ ។​

​លោក​បាន​បញ្ជាក់ថា អង្គសិក្ខាសាលា​នេះ គឺជា​ការចែករំលែក​នូវ​ចំណេះដឹង និង បទពិសោធន៍​ល្អៗ ដល់​បងប្អូន​ជា​ពាណិជ្ជករ អាជីវករ​ជាតិ អន្តរជាតិ និង បណ្តា​ក្រុមហ៊ុន សហគ្រាស ។ លោក​ក៏បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​អង្គសិក្ខាសាលា​ទាំងមូល សំខាន់​មន្ត្រី​សាខា​ពន្ធដារ​មកពី​រាជធានី ខេត្ត បានទទួល​ចំណេះដឹង​ទាំងនេះ យកទៅ​ធ្វើការ​ផ្សព្វផ្សាយ​បន្ត​ដល់​អ្នក​ជាប់ពន្ធ នៅក្នុង មូលដ្ឋាន​របស់ខ្លួន​ផងដែរ​៕ ល​