សិក្ខាសាលា​ស្តីអំពី “​ការពារ​មុខ​ជំនួញ​ជាមួយ​ផ​លិ​ផល​បច្ចេកវិទ្យា​Barracuda”

761
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: Barracuda ដែលជា​ក្រុមហ៊ុន​ដ៏​ល្បីល្បាញ​មួយ ដែល​ឈានមុខ​គេ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា និង​ក្រុមហ៊ុន Campura Triangulum Corporation ដែលជា​ក្រុមហ៊ុន​មួយ​ឈានមុខ​គេ ក្នុងការ​ចែកចាយ​ផលិតផល​បច្ចេកវិទ្យា​ទំនើបៗ នៅក្នុង​ប្រទេស​កម្ពុជា បានរួម​សហការគ្នា​បើក​សិក្ខាសាលា​មួយ​ស្តីអំពី ការការពារ​មុខ​ជំនួញ​ជាមួយ​ផលិតផល​បា​រា​គូ​ដា​(Protect Your Business With Barracuda )​។​

​សិក្ខាសាលា​នេះ​បានធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ ណាហ្គា​វើ​ល៍ (NagaWorld Hotel) ដោយ មានការ​ចូលរួម ពី​សំណាក់​អតិ ថិ​ជន​យ៉ាងច្រើន​។​

​លោក ឡេង បូរ៉ា​មី នាយក​គ្រប់គ្រង​ផ្នែក Pre-Sales​និង​Enterprise Division របស់​ក្រុមហ៊ុន Campura Triangulum Corporation ប្រធានបទ​សំខាន់ៗ ក្នុង​សិក្ខាសាលា​នេះ ចង់បង្ហាញ​អំពី​បច្ចេកវិទ្យា និង​ផលិតផល​របស់ Barracuda ដែលមាន​លក្ខណៈពិសេស​ថ្មីៗ ដើម្បី​ឆ្លើយតប នឹង​បំពេញ នូវ​សេចក្តីត្រូវការ​របស់​អតិថិជន​។ អតិថិជន​ក៏​អាច​យល់ដឹង​កាន់តែច្បាស់​អំពី​អត្ថប្រយោជន៍​ជាច្រើន បន្ទាប់ពី​បាន​ចូលរួម​សិក្ខា​នេះ​។​

​លោក Yean Loon Thooi អ្នកឯកទេស​ខាង​Pre-Sales តំណាងឱ្យ​ក្រុមហ៊ុន Barracuda បានធ្វើ​បទ​បង្ហាញ ជូន​អតិថិជន​ឱ្យ​ស្គាល់​កាន់តែច្បាស់ អំពី​ផលិតផល និង សេវាកម្ម​របស់ Barracuda ដែលជា​ក្រុមហ៊ុន នាំមុខ​ទីផ្សារ សំរាប់ ប្រព័ន្ធ IT ដូចជា Email Protection, Network and App Security ហើយ​និង Attack Protection & Data Loss Prevention​។

​លោកក៏បាន​លើកយក​ផលិតផល Barracuda WAF and Load Balancer ហើយ​និង Comprehensive Email Protection ដើម្បី​ធ្វើ​បទ​បង្ហាញ​ដល់​អតិថិជន​យល់ដឹង​កាន់តែច្បាស់​ក្នុងការ​ប្រើប្រាស់​ផលិតផល​នេះ ហើយ​អាច​គ្រប់គ្រង​នូវ​រាល់​តំរូវការ របស់​អតិថិជន ដែល​កំពុង​តែមាន​សន្ទុះ​យ៉ាងខ្លាំង​ក្លា​នៅលើ​ទីផ្សារ ដែល​នាំមក​នូវ​ការ​រចនា​ដ៍​ប្រណីត​ហើយ​ផ្តល់​ភាព ងាយស្រួល បំផុត​ដល់​អ្នកប្រើប្រាស់ ព្រមទាំង​មានតម្លៃ​សមរម្យ​ជូន​ចំពោះ​អតិថិជន​ទៀតផង​។​

​ក្នុងឱកាស​នេះដែរ​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​បាន​អ​ញ្ជើ​ញ​ចូលរួម​ជា​កិត្តិយស​នៅក្នុង​កម្មវិធី​នេះ ហើយ​អតិថិជន​និង​ទទួលបាន​នូវ​ចំនេះដឹង​ថ្មី ក្នុងការ​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ទំនើបៗ​របស់​ក្រុមហ៊ុន Barracuda ដោយបាន​ណែនាំ​ក្នុងការ​ស្វែងយល់​ពី​របៀប​ប្រើប្រាស់ ដែលជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត នឹង​ជួយ​បង្កើន​អាជីវកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​៕ ល​