សិក្សា​ស្រាវជ្រាវ​អំពី​ការផលិត​ថង់​បណ្តុះ​កូនឈើ​ដែល​ផ្ទុក​សារធាតុចិញ្ចឹម​និង​រលាយ​ក្នុង​ធម្មជាតិ

304
ចែករម្លែក

​ដោយៈ​លោកតា​ល់ម​ករាៈ​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ព្រៃឈើ​-​សត្វព្រៃ​អ៊ី​ម៉ែ​ល​៖makaratal169@gmail.com,Tel:0965333461​។​

​ភ្នំពេញៈ​លក្ខណៈសម្បត្តិ​នៃ​ថង់​បណ្តុះ​កូនឈើ​ដែល​ផ្ទុក​សារធាតុចិញ្ចឹម​និង​ងាយ​រលាយ​ក្នុង​ធម្មជាតិ​លក្ខណៈសម្បត្តិ​នៃ​ថង់​បណ្តុះ​កូនឈើ​ដែល​ផ្ទុក​សារធាតុចិញ្ចឹម​និង​រលាយ​ក្នុង​ធម្មជាតិ​រួមមាន​ដូចជា​ពេល​ដាំ​មិនចាំបាច់​យក​ថង់​ចេញ​ដែល​មិនរ​ង្កើ​ដល់​ឫស​ដែល​ជួយ​អោយ​កូនឈើ​មាន​អត្រា​រស់​ខ្ពស់​ចំនេញ​ពេលវេលា​និង​អាច​ប្រើប្រាស់​ជាមួយ​ឧ​បក​ណ៍​ដាំ​ាំ​ឈើ​បាន​។

ម្យ៉ាងវិញទៀត​ថង់​បណ្តុះ​កូនឈើ​ប្រភេទ​នេះ​ផ្ទុក​សារធាតុ​ជាតិ​NPK​ស្រាប់​និង​អាចដាក់​ជី​ឬ​សារធាតុចិញ្ចឹម​បន្ថែម​ក្នុងពេល​ផលិត​ហើយ​មាន​សមត្ថភាព​ក្នុងការ​ស្រូបយក​ទឹក​ឬ​សំណើម​ខ្ពស់​ដែលមាន​សារប្រយោជន៍​ចំពោះ​ការដាំ​កូនឈើ​នៅ​តំបន់​ដែល​មិនសូវមាន​ភ្លៀង​ធ្លាក់​។​

​វិធីសាស្ត្រ​ធ្វើការ​ពិសោធន៍​នេះ​ដឹកនាំ​ដោយ​បណ្ឌិត សុខ ហេង ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃឈើ​-​សត្វព្រៃ និង​ទទួលបាន​ការផ្តល់​បច្ចេក​ទេស និង​ថវិកា​ពី Korea Institute of MaterialsScience​នៃ​សារ​ធា​រណៈ​រដ្ឋ​កូរ៉េ​។​ការសិក្សា​នេះ​មាន​វត្ថុធាតុដើម​សំខាន់ៗ​ដូចជា​ម្សៅ​សំបក​បង្គា PVA(Polyvinyl Alcohol) ម្សៅដំឡូង​មី​ឬ​ម្សៅពោត ជីអ៊ុយរ៉េ​ឬ​DAP(​ដាក់​ក៏បាន​មិន​ដាក់​ក៏បាន​)​។​

​ការកំណត់​រយៈពេលរ​លាយ​គឺមាន​ទំនាក់ទំនង​ជាមួយនឹង​ប្រភេទ​នៃ​កូនឈើ​ដែល​ត្រូវ​យកទៅ​ដាំ​ដូច្នេះ​ការប្រើប្រាស់​វត្ថុធាតុដើម​ត្រូវមាន​កំរិត​ខុសៗ​គ្នា​ផងដែរ​។​ការផលិត​ថង់​នេះ​មាន​បី​ប្រភេទ​មាន​ថង់​បណ្តុះ​កូនឈើ​ដែល​រលួយ​រយៈពេល​ខ្លី​(​ក្រោម​៨​ខែ​)​ត្រូវ​លាយ​ម្សៅដំឡូង​មី​៤៥​ភាគរយ​PVA៣០​ភាគរយ​និង​ម្សៅ​បង្គា​២៥​ភាគរយ​។​ថង់​កូន​បណ្តុះ​កូនឈើ​ដែល​រលួយ​រយៈពេល​មធ្យ​ម​(១៥​ខែ​)​ត្រូវ​លាយ​ម្សៅដំឡូង​មី​២០​ភាគរយ​ម្សៅ​PVA៥០​ភាគរយ​និង​ម្សៅ​បង្គា​៣០​ភាគរយ​។​ថង់​រលួយ​រយៈពេល​វែង​(៣​ឆ្នាំ​)​ត្រូវ​លាយ​ម្សៅដំឡូង​មី ៥​ភាគរយ​ម្សៅ PVA ៧០​ភាគរយ​និង​ម្សៅ​បង្គា ៣៥​ភាគរយ​។​

​លទ្ធផល​នៃ​ការស្រាវជ្រាវ​យោងតាម​លទ្ធផល​ពិសោធន៍​បង្ហាញថា​កូនឈើ​ដែល​បណ្តុះ​ក្នុង​ថង់​ដែល​ផ្ទុក​សារធាតុចិញ្ចឹម​និង​រលួយ​ដោយ​ធម្មជាតិ​មាន​សុខភាព​ល្អ​។​ថង់​បណ្តុះ​កូនឈើ​ដែល​រលួយ​រយៈពេល​ខ្លី​មានការ​ពុកផុយ​លឿន​ដោយមាន​ផ្សិត​ជា​ភ្នាក់ងារ​បំបែក​ថង់​ប្រភេទ​នេះ​ឱ្យ​វា​រលួយ​លឿន​(​លាយ​ម្សៅដំឡូង​មី​៤៥​ភាគរយ​)​ថង់​កូនឈើ​ប្រភេទ​នេះ​សម្រាប់​ប្រើ​ជាមួយ​កូនឈើ​អាកាស្សា​និង​ប្រេងខ្យល់​។​

​ចំពោះ​ថង់​បណ្តុះ​កូនឈើ​ដែល​រលួយ​ក្នុង​រយៈ​មធ្យម​ផ្សិត​រំលាយ​ថង់​ប្រភេទ​នេះ​យឺត​ជាង​ដោយសារ​ម្សៅដំឡូង​មី​មាន​ចំនួន​តិចជាង​៣០​ភាគរយ​ហើយ​អាច​ប្រើប្រាស់​ចំពោះ​ប្រភេទ​កូនឈើ​ហូប​ផ្លែ​។​ថង់​បណ្តុះ​កូនឈើ​ដែល​រលួយ​រយៈពេល​វែង​មានការ​ពុកផុយ​យឺត​ជាង​និង​រឹងមាំ​ជាង​ដោយសារតែ​លាយ​ម្សៅដំឡូង​មី​តិច​បំផុត​(៥​ភាគរយ​)​និង​អាច​ប្រើប្រាស់​សម្រាប់​បណ្តុះ​កូនឈើ​បេង​គ្រញូង​និង​ប្រភេទ​ឈើ​ផ្សេងៗ​ទៀត​។​

​ក្រៅពី​កំរិត​នៃ​ការ​រលាយ​របស់​ថង់ប​ណ្តុះ​កូនឈើ​ប្រភេទ​នេះ​ក្រុមបច្ចេកទេស​នឹងធ្វើ​ការ​សិក្សា​ប​ន្តែ​ម​ទៅ​លទ្ធភាព​នៃ​ការ​ស្អិត​ជាប់​គ្នារ​បស់ថង់​ប្រភេទ​នេះ​បន្ថែមទៀត​ដើម្បី​អនុវត្ត​ក្នុង​ការងារ​ផលិតកម្ម​ជា​លក្ខណៈ​ឧស្សាហកម្ម​៕S/

​រូបភាព​ទី​១​ការបង្កើត​សូលុយស្យុង​ដើម្បី​ផលិត​ថង់​

រូបភាពទី២ ថង់​កូន​ឈើ​ដែល​មានផលិតរួច ​                                

​                                រូបភាពទី៣​​ ការពិនិត្យការលូតលាស់​របស់​កូនឈើ និងបម្រែបម្រួលថង់​​​​​បណ្តុះកូនឈើ​រយៈពេល​វែង​(ឆ្វេង)​ រយៈពេលមធ្យម​(កណ្តាល) ថង់​រយៈពេលខ្លី(ស្តាំ)​ក្នុងរយៈពេល៣ខែ

រូបភាពទី៤ កូនឈើ​ក្នុងថង់​
#