សិង្ហ​បុរី​ ចាប់បាន​ស្រកាពង្រូល​សន្ធឹក​សន្ធាប់ តម្លៃ​ជាង​៣៨​លាន​ដុល្លារ​

378
ចែករម្លែក
  • 21
    Shares

​ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៤ ​មេសា​ថា ​ក្រុម​អាជ្ញាធរ​សិង្ហ​បុរី​បាន​ចាប់​បាន​ស្រកាពង្រូល​ជិត​១៣​តោន ដែល​មាន​តម្លៃ​សរុប​៣៨,៧​លាន​ដុល្លារ ដោយ​ហៅ​ការចាប់​​នេះ​ថា​ជាការ​ចាប់​បាន​ដ៏​ច្រើន​បំផុត​នៅ​លើពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ក្រុម​ភ្នាក់ងារ​រដ្ឋាភិបាល​បាន​រកឃើញ​ការដឹក​ស្រកាពង្រូល​នេះ​ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម​ពី​ប្រទេស​នី​ហ្សេ​រី​យ៉ា ខណៈ​ដែល​ពួកគេ​កំពុង​ពិនិត្យ​មើល​ទំនិញ​ក្នុង​កុងតឺន័រ​មួយ​​នៅ​ស្ថានីយ​គយ​មួយ​កាលពី​ថ្ងៃ​ពុធ ដោយ​រក​ឃើញ​ស្រកាពង្រូល​ដាក់​ក្នុង​បាវ​ចំនួន​២៣០​បាវ​។​

​សារព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា ស្រកាពង្រូល​ជិត​១៣​តោន​នេះ គឺ​ស្មើនឹង​ការសម្លាប់​សត្វ​ពង្រូល​ប្រហែល​១៧.០០០ ក្បាល​។ ស្រកាពង្រូល​នៅក្នុង​បាវ​ដែល​ចាប់បាន​ទាំង​នេះ​​ត្រូវបាន​ប្រកាស​ប្រាប់​គ​យ​ថា​ជា​សាច់គោ​កក​។​

​សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​បន្ថែមថា ​ភ្លុក​ដំរី​ទម្ងន់​១៧៧​គីឡូក្រាម ដែល​មាន​តម្លៃ​ប្រហែល​៨៨.៥០០​ដុល្លារ ត្រូវបាន​រក​ឃើញ​ផង​ដែរ​នៅ​ជាមួយ​នឹង​ស្រកាពង្រូល​ទាំងនេះ​៕​ដោយ​៖​សុខា​/sn/Ha

ក្រុម​អាជ្ញាធរ​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​បាន​ព្យាយាម​បញ្ឈប់​ការសម្លាប់​និង​ការរត់ពន្ធ​សត្វ​ពង្រូល​ដែល​ជា​ថនិកសត្វ ដែល​ត្រូវបាន​ជួញដូរ​យ៉ាង​ខ្លាំង​បំផុត​លើ​ពិភពលោក​