​សិង្ហ​បុរី​ជាទី​ក្រុង​ស្អាត​បំផុត​នៅ​អាស៊ី​និង​ប៉ារីសជាប់លេខ១​លើ​លោក​

300
ចែករម្លែក

​ថ្មីៗ​នេះ​សិង្ហ​បុរី​ត្រូវ​បានប្រកាស​ជាទី​ក្រុង​ស្អាត​បំផុត​ទី​១១​ក្នុង​ពិភពលោក​នៅក្នុង​បញ្ជី​ទីក្រុង​ចំនួន​៥០​រៀបរៀង​ដោយ​ក្រុមហ៊ុន​ធ្វើដំណើរ​តាម​អន​ឡាញ​របស់​កាណាដា FlightNetwork​។

​ជាប់​លេខ​មួយ​នៅក្នុង​បញ្ជី​គឺ​ទីក្រុង​ប៉ារីស ជាមួយ​ទីក្រុង​ញូវយ៉ក​និង​ទីក្រុង​ឡុង​ដ៍​ជាប់​លេខ​២​និង​លេខ​៣​។

​សិង្ហ​បុរី​ជាទី​ក្រុង​ជាប់​ចំណាត់ថ្នាក់​លេខ​១​នៅ​អាស៊ី តាម​ពីក្រោយ​ដោយ​ទីក្រុង​តូ​ក្យូ (​លេខ​១៨​លើ​ពិភពលោក​) និង ទីក្រុង​ហុងកុង (​ជាប់​លេខ​២៤​លើ​ពិភពលោក​)​។ ទីក្រុង​នៅ​អាស៊ីអាគ្នេយ៍​ដទៃទៀត​ក៏​ជាប់​ក្នុង​បញ្ជី​នេះដែរ គឺ​ហាណូយ​ជាប់​លេខ ៣៧ និង បាងកក​ជាប់​លេខ ៤៣ នៅលើ​ពិភពលោក​។

ទីក្រុងស្អាតបំផុតទាំង១៥លើលោករួមមាន៖

១.ប៉ារីស ,បារាំង

២.ញូវ យ៉ក ,សហរដ្ឋអាម៉េរិក

៣. ឡុងដ៍ ,អង់គ្លេស

៤.វេនីស, អ៊ីតាលី

៥. វែនខូវើ, កាណាដា

៦.បាសេឡូណា ,អេស្ប៉ាញ

៧.កេប ថោន, អាហ្រ្វិក ខាងត្បូង

៨.សាន់ ហ្រ្វានស៊ីស្កូ, អាម៉េរិក

៩.ស៊ីដនី, អូស្រ្តាលី

១០.រ៉ូម, អ៊ីតាលី

១១.សិង្ហបុរី, សិង្ហបុរី

១២.លីស្បុន, ព័រទុយហ្កាល់

១៣.អាំស្ទែរដាំ , ហូឡង់

១៤. ប្រាក, ឆែក

១៥.រូយ៉ូ ដឺ ហ្សាណេរ៉ូ ,ប្រេស៊ីល

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/វាសនា