សិង្ហ​បុរី​ដកហូត​លិខិតអនុញ្ញាត​ការងារ​ពី​ជនជាតិ​កូរ៉េខាងជើង​ទាំងអស់​

3067
ចែករម្លែក

​ប្រទេស​សិង្ហ​បុរី​បាន​ដកហូត​លិខិតអនុញ្ញាត​ការងារ​ទាំង​អស់​ដែល​កាន់​ដោយ​ពលរដ្ឋ​កូរ៉េខាងជើង​នៅ​ប្រទេស​នេះ ។​នេះ​យោងតាម​របាយ​​ការណ៍​របស់ខ្លួន ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

​របាយការណ៍​ដែល​ត្រូវបាន​ដាក់ជូន​គណៈកម្មាធិកា​រដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េខាងជើង​កាលពី​សប្តាហ៍​មុន​បាន​និយាយថា​សិង្ហ​បុរី​​ក៏​នឹងមិន​ផ្តល់​លិខិតអនុញ្ញាត​ការងារ​ថ្មី​ដល់​ប្រជាជន​កូរ៉េខាងជើង​ផងដែរ​។​

​របាយការណ៍​នេះ​បាន​គូសបញ្ជាក់​វិធានការ​នានា​ដែល​អនុវត្ត​ដោយ​សិង្ហ​បុរី​ដើម្បី​អនុវត្ដ​បទបញ្ញត្តិ​ក្រោម​សេចក្តីសម្រេចចិត្ត​លេខ​2397 ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​

​សេចក្តីសម្រេចចិត្ត ដែល​ត្រូវ​បានអនុម័ត​ជា​ឯកច្ឆន្ទ​កាលពី​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​មុននេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការបាញ់​មី​ស៊ី​ល​ឆ្លង​ទ្វីប​​របស់​កូរ៉េខាងជើង​កាលពី​ថ្ងៃទី​២៨​ខែវិច្ឆិកា​ឆ្នាំមុន​។

​សេចក្តីសម្រេចចិត្ត​នេះ​បាន​ថ្កោលទោស​ការបាញ់​សា​ល្បង​មី​ស៊ី​ល​នេះ​និង​បានដាក់​ទណ្ឌកម្ម​រឹតបន្តឹង​បន្ថែមទៀត​លើ​ប្រទេស​កូរ៉េ​ខាង​​ជើង ដោយ​រឹតបណ្តឹង​ការ​នាំចូល​ប្រេងឥន្ធនៈ​និង​ពាណិជ្ជកម្ម​ផ្សេងទៀត ព្រមទាំង​ដាក់​បម្រាម​ហាម​ប្រជាពលរដ្ឋ​កូរ៉េខាងជើង​ធ្វើការ​​នៅ​បរទេស​៕​ដោយ​៖​សុខា​/sn

​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ជួបប្រជុំ​ពិភាក្សា​អំពី​បញ្ហា​កូរ៉េខាងជើង កាលពី​ថ្ងៃទី​២១​ខែមីនា​​ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញូវយ៉ក​

#