សិង្ហ​បុរី​បញ្ឈប់​ការហោះហើរ​យន្តហោះ ​Boeing 737 MAX 8​ទាំងអស់ ទោះជា​អាម៉េរិក​ចេញ​មក​អះអាង​អំពី​សុវត្ថិភាព​

623
ចែករម្លែក
  • 906
    Shares

​និយ័ត​ករ​អាកាសចរណ៍​សិង្ហបុរី​ កាលពី​ថ្ងៃ​អង្គា​រ​ទី​១២​មីនា បាន​បញ្ជា​ឲ្យ​ផ្អាក​ការហោះហើរ​យន្តហោះ​Boeing 737 MAX​ទាំងអស់​ចេញ​និង​ចូល​សិង្ហ​បុរី​ជា​បណ្តោះអាសន្ន ​ក្រោយ​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ប្រភេទ​នេះ​សម្លាប់​មនុស្ស​ច្រើនៗ​ដល់​ទៅ​២​លើក​ក្នុង​រយៈពេល​មិន​ដល់​៥​ខែ​ផង​។​

យន្តហោះ Boeing នៅក្នុង​អាកាសយានដ្ឋាន​ឆាង​ហ្គី សិង្ហ​បុរី​

​ការប្រកាស​របស់​សិង្ហ​បុរី​ កើត​ឡើង​ក្រោយ​ពី​យន្តហោះ​ថ្មី Boeing 737 MAX 8 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូ​ពី បាន​ធ្លាក់​កាលពី​ថ្ងៃអាទិត្យ ក្រោយ​ចេញដំណើរ​បាន​៦​នាទី ​​ដោយ​សម្លាប់​មនុស្ស​ទាំង​១៥៧​នាក់​នៅក្នុង​យន្តហោះ​។​យន្តហោះ​ដូច​គ្នា​របស់​ក្រុមហ៊ុន​អាកាសចរណ៍​Lion Air​ បាន​ធ្លាក់​នៅ​ឥណ្ឌណេស៊ី សម្លាប់​មនុស្ស​១៨៩​នាក់​កាលពី​ខែតុលា​​ឆ្នាំមុន​។​

​ក្រុមហ៊ុន​ផ្សេងៗ​ដែល​ប្រើ​យន្តហោះ Boeing 737 Max មកកាន់​សិង្ហ​បុរី រួម​មាន​ក្រុមហ៊ុន​ចិន ឥណ្ឌូណេស៊ី និង​ថៃ​។​

​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូ​ពី ចិន ឥណ្ឌូណេស៊ី ម៉ុង​ហ្គោលី អាហ្វ្រិក​ខាងត្បូង ប្រេ​ស៊ីល ម៉ិក​ស៊ិច បានប្រកាស​បញ្ឈប់​ការហោះហើរ​យន្តហោះ​Boeing ម៉ូ​ដែល​737 MAX 8​។​



Boeing បានបញ្ជូនយន្តហោះ 370 MAXជាង៣០០គ្រឿង ទៅកាន់ប្រទេស៤៧

​មាន​យន្តហោះ 737 MAX 8 ​ចំនួន​ប្រមាណ​៣៥០​គ្រឿង​កំពុងដំណើរការ​នៅ​ជុំវិញ​ពិភពលោក និង​នៅ​ពេល​ប្រទេស​ខ្លះ​ប្រកាស​ផ្អាក​ដំណើរការ មាន​ប្រទេស​មួយចំនួន​ធំ​ទៀត​​នៅ​ប្រើ​វា ក្នុងពេល​នៅ​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត និង​ការណែនាំ​ពី​ក្រុមហ៊ុន Boeing​។​

​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​មីនា នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Boeing បាន​ប្រាប់​និយោជិត​ថា លោក​មាន​ជំនឿ​អំពី​សុវត្ថិភាព​របស់​យន្តហោះ​លក់ដាច់​លឿន​បំផុត​នេះ ទោះជា​មាន​ការធ្លាក់​​ចំនួន​២​ចាប់តាំងពី​ខែ​តុលា​មក​។​

​លោក​នេន​នី​ស មូ​អ៊ី​ឡេ​ន​ប៊ឺក បាន​ប្រាប់​និយោជិត​ថា​ «​ខ្ញុំ​មាន​ជំនឿ​អំពី​សុវត្ថិភាព​របស់​737 MAX និង​ការងារ​របស់​បុគ្គិ​លិកប្រុស​ស្រី​ដែល​រចនា​និង​ផលិត​វា​ឡើង​។​ចាប់​តាំង​​ពី​មាន​ការ​បញ្ជាក់​អំពី​គុណភាព​និង​ការដាក់ឲ្យដំណើរការ​មក ត្រកូល​MAX​នេះ​បាន​ហោះ​រាប់ម៉ឺន​រាប់សែន​ជើង​ដោយ​សុវត្ថិភាព​»​។​

Boeing បាន​បញ្ចេញ​យន្តហោះ​ស៊ីប្រេង​តិច MAX 8 នេះ​នៅ​ឆ្នាំ​២០១៧ ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​យន្តហោះ​ចំណាស់​៥០​ឆ្នាំ​Boeing 737​។​វា​ជា​ផលិតផល​រក​ចំណូល​ធំ​សម្រាប់​ក្រុម​​ហ៊ុន​ផលិត​យន្តហោះ​ធំ​បំផុត​ក្នុង​លោក​មួ​យ​នេះ ដែល​អាច​ប្រជែង​ជាមួយ​ត្រកូល​SE’s A320neo​របស់​Airbus៕​ដោយ​៖​វាសនា​/Ha

#