សិង្ហ​បុរី​៖ ជន​ដែល​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​ដោយសារ​សង្ស័យ​ឆ្លង​កូរ៉ូណា​វីរុស​ទទួលបាន​សំណ​ង​១០០ដុល្លារ​ក្នុង​១​ថ្ងៃ តែបើ​គេចវេស​រង​ការពិន័យ​១​ម៉ឺន​ដុល្លារ​និង​ជាប់គុក​

192
ចែករម្លែក

​មនុស្ស​ជាច្រើន​នៅ​សិង្ហ​បុរី​អាច​នឹង​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​ដើម្បី​តាមដាន​រោគសញ្ញា​បង្កឡើង​ពី​កូរ៉ូណា​វីរុស​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១​រយ​នាក់​នៅ​ចិន នៅ​​ពេល​អាជ្ញាធរ​ពង្រីក​វិធានការ​ការពារ​។​

​បច្ចុប្បន្ន មាន​មនុស្ស​តែ​៧៥​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​ដាក់​នៅ​ដាច់​ពី​គេ​ដើម្បី​តាមដាន​និង​រង់ចាំ​លទ្ធផល​ពិសោធន៍​រក​វីរុស ដោយសារ​ពួកគេ​បាន​ប៉ះពាល​’​ឬ​នៅ​ជិត​​អ្នក​ឆ្លង​វីរុស​នេះ​៤​នាក់​ដំបូង​។​តែ​វិធានការ​ថ្មី​កាន់តែ​តឹងរឹង​ជាង​មុន គឺ​មនុស្ស​ប្រមាណ​២.០០០​នាក់​ដែល​ធ្លាប់​បាន​ទៅ​ខេត្ត​ហ៊ូ​ប៉ី ក្នុង​រយៈពេល​កន្លះ​ខែ​មកនេះ​​នឹង​ដាក់​នៅ​ដាច់​ពី​គេ​ផងដែរ បើសិនជា​ពួកគេ​អាច​ជា​ហានិភ័យ​។​

​ជនសង្ស័យ​ឆ្លង​វីរុស​ណា​ម្នាក់​ដែល​រំលោភ​បញ្ជា​ដាក់​អោយ​នៅ​ដាច់​ពី​គេ​លើកដំបូង​អាច​ពិន័យ​ប្រាក់​១០.០០០​ដុល្លារ ឬ​ជាប់គុក​៦​ខែ និង​អាច​ទាំងពីរ​ហើយ​ការ​ដាក់​​ទោស​កាន់តែ​ធ្ងន់​បើ​រំលោភ​បន្ថែម​។​

​រដ្ឋ​ក៏​នឹង​ឧបត្ថម្ភ​ប្រាក់​ម្នាក់​១០០​ដុល្លារ​ក្នុង​១​ថ្ងៃ ចំពោះ​ការ​ដាក់​នៅ​ដាច់​ពី​គេ​នេះ​។​ចំពោះ​អ្នក​ស៊ីប្រាក់ខែ​ប្រាក់ឧបត្ថម្ភ​នេះ​នឹង​ធ្លាក់​ទៅ​និយោជក​។​

​សិង្ហ​បុរី កាលពី​ថ្ងៃ​អង្គារ​បាន​អះអាង​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​នេះ​២​ករណី​ទៀត​ជាហេតុ​នាំ​អោយ​អ្នក​មាន​វីរុស​នេះ​ដែល​អាជ្ញាធរ​សិង្ហ​បុរី​បាន​រកឃើញ​​តាំងពី​មុន​មក​ឡើងដល់​៧​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​