សិង្ហ​បុរី នឹង​ទិញ​យន្តហោះ​F-35 ជំនួស​អោយ​យន្តហោះ​ចិន​និង​អឺរ៉ុប​

464
ចែករម្លែក

​ក្រសួងការពារជាតិ​សិង្ហ​បុរី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​មករា​ថា សិង្ហ​បុរី​បាន​ជ្រើស​យក​យន្តហោះ​F-35​សំរាប់​ដាក់ជំនួស​យន្ត​ហោះ​ប្រយុទ្ធ​ចាស់ៗ​របស់ខ្លួន ដោយ​​មិន​យក​យន្តហោះ​អឺរ៉ុប​ឬ​ចិន​ទេ​។​

​រដ្ឋ​បែប​ជាទី​ក្រុង​នៅ​អាស៊ី​នេះ ធ្លាប់បាន​និយាយថា​ខ្លួន​បាន​វាយតំ​លៃ​យន្តហោះ​F-35 របស់​ក្រុមហ៊ុន​Lockheed Martin ជាមួយ​យន្តហោះ​Eurofighter Typhoon​របស់​​អឺរ៉ុប​និង​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ​ផលិត​នៅ​ចិន​។​

​តែ​កាលពី​ថ្ងៃ​១៨​មករា ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​យន្តហោះ​F-16​នឹងត្រូវ​ដាក់អោយចូល​និវត្តន៍​ភ្លាម​ក្រោយ​ឆ្នាំ​២០៣០ និង​យន្តហោះ F-35 Joint Strike Fighter​ត្រូវបាន​កំណត់​ជា​យន្ត​ហោះចូល​ជំនួស​សមរម្យ​បំផុត​ដើម្បី​រក្សា​សមត្ថភាព​របស់​កងទ័ព​អាកាស​របស់​សាធារណរដ្ឋ​សិង្ហ​បុរី​»​។​ក្រសួង​បាន​​បន្ថែមថា កងទ័ពអាកាស​ដំបូង​គួរ​ទិញ​F-15​មួយ​កង​តូច ដើម្បី​វាយ​តំលៃ​សមត្ថភាព​ពេញលេញ​របស់​វា​មុន​សំរេច​ទិញ​មួយ​កង​ធំ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​លោក ង៉ អេង ហេន បាន​និយាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក​កាលពី​ថ្ងៃ​សុក្រ​ថា វា​បាន​ចំណាយពេល​៥​ឆ្នាំ​ទើប​សិង្ហ​បុរី​សំរេចចិត្ត ដោយ​ត្រូវ​ពិនិត្យ​លក្ខណៈ​ឯកទេស​​និង​អ្វី​ដែលជា​តំរូវការ​។​លោក​ថា​«​បណ្តា​ទីភ្នាក់ងារ​របស់​យើង​ឥឡូវ​ត្រូវ​ចរចា​ជាមួយ​អាមេរិក​ដើម្បី​ជំរុញ​ដំណើរការ​នេះ​»៕ដោយ៖វាសនា

យន្តហោះ​បំបាំងកាយ​F-35​របស់​អាមេរិក​មា​នល​ក្ខ​ណៈ​ពិសេស​ជាង​យន្តហោះ​ចិន​និង​អឺរ៉ុប តែ​តំលៃ​ក៏​មិនធម្មតា​

#