សិច​៖ ម្តង​លឿនៗ​តែ​ច្រើនដង ល្អ​ជាង ម្តង​យូរៗ​តែ​តិច​ដង ដែរ​ទេ​?

71234
ចែករម្លែក
  • 31
    Shares

​ថ្វីបើ​មាន​បុរស​ភាគច្រើន​គិតថា ការ​រួមភេទ​រាល់ថ្ងៃ ឬ​រួមភេទ​ពីរដង​ក្នុង​មួយថ្ងៃ​គឺជា​រឿង​អស្ចារ្យ​បំផុត​ក៏ដោយ តែ​វា​អាច​នឹងធ្វើ​ឲ្យ​មាន​ផលវិបាក​ច្រើន​ទៅវិញ​ដែរ​។ ព្រោះថា វា​អាច​នឹងធ្វើ​ឲ្យ​ម្នាក់ៗ​មានឱកាស​បាត់បង់​ចំណាប់អារម្មណ៍​លើ​ការ​រួមភេទ​ជាមួយគ្នា​ទៀត​។ តើ​មែន​ទេ​?

​ពិតណាស់ រឿងនេះ​មិនមែន​និយាយ​ចំពោះ​បុរស​គ្រប់រូប​ឡើយ​។ ផ្ទុយទៅវិញ បើសិនជា​អ្នក​មិនបាន​រួមភេទ​រយៈពេល​ច្រើន​ឆ្នាំ ហើយ​ស្រាប់តែ​ដល់ពេល​ចង់​រាល់ថ្ងៃ អ្នក​ពិតជា​សប្បាយចិត្ត​ណាស់​ហើយ​មើលទៅ​។ ប៉ុន្តែ​សម្រាប់​មនុស្ស​ភាគច្រើន​ដែល​ស្រឡាញ់គ្នា និង​រៀបការ​ជា​ប្តី​ប្រពន្ធ​រួចហើយនោះ ការ​រួមភេទ​ច្រើនពេក​អាច​នឹង​រំខាន​ដល់​ជីវិត​ស្នេហា​របស់​ពួកគេ​បាន​។​

​ដើម្បី​អាច​បញ្ជាក់ថា ជីវិត​ផ្លូវភេទ​មាន​ភាព​អស្ចារ្យ​ឬ​អត់​នោះ យក​ល្អ​គួរតែ​និយាយ​ដល់​ចំនួន​ដង​នៃ​ការរួម​ភេទ និង​ថេរវេលា​នៃ​ការអនុវត្តន៍​វា​ម្តងៗ​សិន​។ មែនហើយ ពេលខ្លះ​ការរួម​ភេទ​ដែល​លឿនៗ​អាចជា​រឿង​អស្ចារ្យ ប៉ុន្តែ​ករណីនេះ​ភាគច្រើន​គឺ​មិនមាន​ការចូលរួម​លើ​ការប៉ះពាល់​គ្រប់កន្លែង​នៃ​រាងកាយ​ឡើយ ហើយក៏​ធ្វើ​ឲ្យ​ខាង​ស្រី​មិនមាន​អារម្មណ៍​ពេញចិត្ត​ដែរ​។ និយាយ​ឲ្យ​ខ្លី​ទៅ ការដែល​លឿន​ពេក​តែងតែ​មិនអាច​បំពេញ​គ្រប់​ភារកិច្ច​ដែល​ត្រូវធ្វើ​ឡើយ​។​

​បើសិនជា​អ្នក​ចំណាយពេល​តែ​ពីរ​នាទី​បញ្ចប់​ការរួម​ភេទ​ម្តង​ជា​រៀងរាល់ថ្ងៃ ឬ​ពីរដង​ក្នុង​មួយថ្ងៃ លទ្ធផល​ពិតជា​មិនអាច​ប្រៀបបាន​នឹង​ការ​រួមភេទ​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្តាហ៍ ដែល​ម្តងៗ​យូរ​បំផុត​ប្រហែល ៤៥​នាទី​ឡើយ​។ រយៈពេល​រួមភេទ​យូរ​បែបនេះ​អាច​នឹងមាន​ការចូលរួម​យ៉ាង​ល្អ​ក្នុងការ​បរ​បោស​អង្អែល​ក្នុងពេល​រួមភេទ ដែល​ភាគច្រើន​ជា​តម្រូវការ​ដ៏​ខ្លាំងក្លា​បំផុត​សម្រាប់​ស្ត្រី​គ្រប់គ្នា​។ សម្រាប់​ស្ត្រី​វិញ នាង​តែងតែ​ជ្រើស​រើសយក​ការរួម​ភេទ​ប្រកបដោយ​គុណភាព មិនមែនជា​បរិមាណ​ឡើយ​។ ដូច្នេះ​ដំបូន្មាន​សម្រាប់​បុរស​គ្រប់គ្នា​ត្រូវ​ដឹង​នោះ គឺ​ត្រូវ​យល់ថា ការ​រួមភេទ​មិនមែន​សម្រាប់តែ​ការបាញ់​ទឹកកាម​ចេញ​ហើយ​គឺ​ចប់​ឡើយ​៕ ​ប្រែ​សម្រួល​៖ Mr. Shuriken