ដោយភ្នំស្វាយ/បន្ទាយមានជ័យៈពិធីសិតព្រះពុទ្ធបដិមាសម្ពោធស្ថានីយ៍ផ្សាយបន្តព្រះពុទ្ធឱវាទឈ្នះមារនិងចែកអំណោយដល់ចាស់ជរាវត្តរតនារាម(ផ្សារកណ្តាល)សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៧ខែវិច្ឆិកា២០១៩។
ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក។ក៏មានសម្តេចអគ្គមហាសង្ឃសុមេធាធិបតីទេពវង្សយាងជាព្រះរាជាធិបតីហើយមានមន្ត្រីកងកម្លាំងប្រជាពលរដ្ឋសិស្សនិងមហាជនរួមទាំងជនពិការចាស់ជរាក្រីក្រប្រមាណ២.០០០នាក់ ។
ឱកាសនោះក៏មានព្រះរាជសង្ឃប្រកាសតែងតាំងមន្ត្រីសង្ឃ២អង្គជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតសម្តេចសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គឺ១,ព្រះមហាហាសធម្មោ ប៉ូច ពឿន និងទី២,ព្រះគ្រូសរណវិចិត្រធម្ម ញាណបញ្ញោ ហឿម សុវណ្ណារ៉ា ។
លោកគាតហ៊ុលអភិបាលក្រុងប៉ោយប៉ែតលោកអ៊ុរាត្រីអភិបាលខេត្តបន្ទាយមានជ័យបានស្វាគមន៍និងលើកឡើងពីសមិទ្ធផលនានាដែលកើតឡើងក្នុងសម័យសន្តិភាពនិងអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមានសម្តេចតេជោជាប្រមុខ។លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានលើកឡើងពីតម្លៃនិងការថែរក្សាការរពារសុខសន្តិភាពការអភិវឌ្ឍន៍ដើម្បីធានានូវអាយុជីវិតទ្រព្យសម្បត្តិសមិទ្ធផលនានាដែលរកបានអោយលំបាក ៕S/