សិប្បកម្ម​ដុះ​ស្លែ របស់លោក គា មេព្រៃ​មិន​ហ៊ាន​បង្ក្រាប

772
ចែករម្លែក

ដោយ:មូល​សម្បត្តិ​/កំពង់ធំ ​៖ បច្ចុប្បន្ន​គេ​សង្កេតឃើញ​សិប្បកម្ម​អារឈើ​ជាច្រើន​កន្លែង អារឈើ​មិនចេះ​អស់​មិន​ថា​មានច្បាប់​ឬ​អត់​ច្បា់ប់​ទេ​ ដែល​បានធ្វើ​សកម្ម​ភាពជា​រៀងរាល់ថ្ងៃ ដោយមាន ការ​ត្រូវរ៉ូវ​គ្នា​ជាមួយ​សមត្ថកិច្ច​មេព្រៃ និង​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​មួយចំនួន ក្នុងការ​បានទទួល​លា​ភ​សក្ការៈ​ទើប​មិន អាចធ្វើ​ការហាមឃាត់ និង​ទប់ស្កាត់បាន​នោះទេ ។​

សិប្បកម្ម​មួយកន្លែង​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា លោក គា នឹង​ប្រពន្ធ​ឈ្មោះ​សាយ បាន​ដំណើរការ យូរណាស់​មកហើយ និង​បានធ្វើ​សកម្មភាព​ដឹកឈើ​ចេញពី​ព្រៃ​កឡង់ យ៉ាង​បន្តកន្ទុយ​គ្នា​ចូលក្នុង​សិប្បកម្ម នេះ​ភាគច្រើន​ពេលយប់​ស្ថិតនៅ​ក្នុងភូមិ​អូរ​ល្អក់ និង​ភូមិ​ឈើទាល​ជ្រុំ ឃុំ មាន​រិ​ទ្ធិ ស្រុក សណ្ដាន់ ខេត្ដ​កំពង់ធំ យ៉ាង​ក​គ្រឹក​ក​គ្រេង ដោយ​​គ្មាន​សមត្ថកិច្ច​មេព្រៃ​ណា​អើពើ​ឡើយ ។​

តាម​ការ​ឲ្យ​ដឹង​ពី​លោក គា ជា​ម្ចាស់​សិប្ប​កម្មបាន​ប្រាប់​អ្នក​សារ​ព៍ត​មាន​យើង​កាលពី​ថ្មីៗ​នេះ​ថា​សិប្បកម្ម​របស់គាត់​មានច្បាប់​គ្រប់គ្រាន់​ក្នុងការ​ប្រកប​អាជីវកម្ម ក្នុងនោះដែរ​លោក បង់​ជូន​សមត្ថកិច្ច​មេព្រៃ និង​គ្រប់​ស្ថាប័ន រាល់​ខែ​ផងដែរ ទើប​លោក​អាច​ដំណើរ​ការបាន​ដល់​ថ្ងៃនេះ ។​

លោក សៅ វ​ណ្ណី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្ដាន់ បាន​ឆ្លើយ​ប្រាប់​អ្នក​សារ​ពត៌​ដែរ​ថា សិប្បកម្ម​របស់លោក គា ពិតជា​មានច្បាប់ តែបើ​ចង់ដឹង​ច្បាស់​ទូរ​សព្ទ័​សួរ ទៅ​លោក ហូ គឹម​ឆេង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង ពាក់​ព័​ន្ឋ​ទៅនឹង​សិប្ប​កម្មនេះ ។ ​ចំណែក​​សំណួរសួរថា ឈើ​ដែល​ដឹក​ចេញពី​ព្រៃ​ឡង់ ចូល​សិប្បកម្ម​នោះ តើ​មានច្បាប់​អនុញ្ញាតិ​ទេ​។ ពេលនោះ​លោក​ពុំបាន​ឆ្លើយតប​នោះទេ លោក សៅ វ​ណ្ណី បាន​ប្រាប់ថា​កំពុង​ជាប់រវល់ ។​

សូមបញ្ជាក់​ផងដែរ​ថា តាម​ការ​ឲ្យ​ដឹង​ពី មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់ សុំ​មិន​ឲ្យ​ប​ញ្ជេ​ញ​ឈ្មោះ បាន​អះអាងថា ឈើ​ដែល​អាច​ដឹក​ចូលទៅ​រោង​សិប្ប​កម្មនេះ​បាន លុះត្រាតែ​ឈើ​នោះ ដឹក​ចេញពី​ក្រុមហ៊ុន​សម្បទាន​ណាមួយ សិន​ដើម្បី​យក​ឈើ​ទាំង​នោះមក​កែច្នៃ តាម​សិប្បកម្ម​នានា ធ្វើជា​សម្ភារៈប្រើប្រាស់ ដោយឡែក​ឈើ​ដែល​ដឹក​ចេញ ពី​ព្រៃ​ហាមឃាត់ ឬ​ព្រៃរបស់​រដ្ឋ គឺ​ត្រូវ​ចាត់ទុកជា​ការខុសច្បាប់ ។ ​ផ្ទុយទៅវិញ​សិប្បកម្ម​ឈើ​នេះ​គឺ​គេ​លួច​ដឹកឈើ​ពី​ព្រៃ​ឡង់​និង​ព្រៃ​អង់​តែ​ន​មក​ចូល​ត្រង់​ក្នុង​រោង​សិប្ប​កម្មនេះ​តែម្តង​៕B/