សិល្បការិនីថៃស្លាប់ក្នុងគ្រោះថ្នាក់រថយន្តនៅអាយុទ្យា

3317
ចែករម្លែក

សិល្បការិនី​ថៃ​ម្នាក់​បាន​ស្លាប់​នៅពេល​រថយន្ត​BMW​របស់​នាង​បើក​ធ្លាក់​ផ្លូវ​ហើយ​បុក​បង្គោល​ចរាចរណ៍​និង​ហួស​ទៅបុក​ដើមឈើ​នៅក្នុង​ខេត្ត​អាយុ​ទ្យា​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។​

​នាង​ណាត់​នី​ចា ចឺ​ត​ជូ​ប៊ូ​ប​ផា​ការី អាយុ​២១​ឆ្នាំ ត្រូវគេ​ស្គាល់​តាមរយៈ​ឈ្មោះ​«​អ៊ិន​»​ក្រោយ​សម្តែង​ជា​ក្មេង​ម្នាក់​ក្នុង​រឿង​ភាគ​តាម​ទូរទស្សន៍​មួយ​ចាប់ពី​ឆ្នាំ​២០០២​ដល់​
២០០៦​។​នាង​ក្រោយមក បាន​ក្លាយជា​អ្នក​បង្ហាញ​ម៉ូត​និង​អ្នកចំរៀង​ហើយ​បានចេញ​អាល់​ប៊ុ​ម​ចំនួន​៣​។​

​មួយរយៈ​ពេល​ចុង​ក្រោយនេះ នាង​បាន​សម្តែង​ជា​តួរង​នៅក្នុង​ភាពយន្ត​រឿង​Kankrai, Khai, Pha Mai (​កន្ត្រៃ​យ៍ ស៊ុត សូត្រ​ព្រែ​)​។​

​រថយន្ត​របស់​នាង​បាន​ធ្លាក់ចូល​ចិញ្ចើមផ្លូវ ហើយ​ប៉ូលិស​សង្ស័យថា​នាង​ទំនងជា​បើក​លឿន​និង​បាត់​ម្ចាស់ការ​ចំពេល​ផ្លូវ​រអិល​ក្រោយ​ភ្លៀង​៕​ដោយៈ​វាសនា​