សិស្សសាលា​បឋមសិក្សា​ណុ​រិ​កុ​ទទួល​អំណោយ​ពី​ក្រុមហ៊ុន​ឆ្នោត​សេដ្ឋី​

1379
ចែករម្លែក

​​ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្រុមហ៊ុន​ឆ្នោត​សេដ្ឋី បាន​ចុះ​ចែក​អំណោយ​ដល់​សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា​ណុ​រិ​កុ ដែល​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​បន្ទាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែលមាន​ការចូលរួម​ពី​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំង​បុគ្គលិក​ក្រុមហ៊ុន​ឆ្នោត​សេដ្ឋី​ផងដែរ កាលពី​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៨ ។​

​លោក​ស៊ី​យ៉ូ ម៉ាន​ឡុ​ក (Sio Man Lok ) អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន​ឆ្នោត​សេដ្ឋី បានឱ្យ ដឹងថា នេះ​ជា​សកម្មភាព​សប្បុរសធម៌​របស់​ក្រុមហ៊ុន​ជួយ​ដល់​សង្គម​ខ្មែរ​ជាពិសេស សិស្សានុសិស្ស​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​។​​លោក​បាន​បន្ថែមថា​៖ ឆ្នោត​សេដ្ឋី នឹង​បន្តធ្វើ​សកម្មភាព​មនុស្សធម៌​និង​សកម្មភាព​ជួយ​ដល់​សង្គម​ជាច្រើន​ជា​បន្តបន្ទាប់​ទៀត​នៅក្នុង​កម្ពុជា​។​​សិស្ស​ម្នាក់ៗ​ទទួលបាន​សម្ភារៈ​សិក្សា​មួយចំនួន រួមមាន​ដូចជា កាបូប សៀវភៅ ប៊ិច ខ្មៅ​ដៃ ជ័រលប់ បន្ទាត់​ជាដើម ព្រមទាំង​ថវិកា​មួយចំនួន​ដល់​សាលា​ផងដែរ ។​

​គួរ​រំលឹក​ផងដែរ​ថា​ក្រុមហ៊ុន​ឆ្នោត​សេដ្ឋី គឺជា​ក្រុមហ៊ុន​ឆ្នោត​ថ្មី​មួយ ដែល​ទើបតែ​សម្ភោ​ធ​បើក​លក់​ជា​ផ្លូវការ​ថ្មីៗ​នេះ កាលពី​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ​២០១៨ បន្ទាប់ពី​ទទួលបាន​សិទ្ធិ​ស្របច្បាប់​ពី​រាជរដ្ឋាភិបាល​៕S/

​សិស្សសាលា​បឋមសិក្សា​ណុ​រិ​កុ​ទទួល​អំណោយ​ពី​ក្រុមហ៊ុន​ឆ្នោត​សេដ្ឋី​