សិស្សសាលា​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​បណ្តាល​ឲ្យ​របួសធ្ងន់

377
ចែករម្លែក

ដោយ:សាវ​រក្ស/ភ្នំពេញ ​៖ សិស្សសាលា​ម្នាក់ រងរបួស​ធ្ងន់​សន្លប់​ស្តូកស្តឹង​បាត់ស្មារតី ត្រូវបាន​ម្ចាស់​រថយន្ត​រួម​និង​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​មក​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សួគ៌ា ក្រោយពី​ជិះ​ម៉ូតូ​ម៉ាក​ស្កុប​ពី​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវត្រង់ សង្ស័យ​បើក​លឿន បាន​ប្រទះនឹង​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡង់​គ្រឺ​ស័​រ បើក​បរ​ដោយ​បុរស​ម្នាក់​ចេញពី​ច្រកចូល​បុរី​វីឡា​ថោ​ន ឆ្លងផ្លូវ ពេញទំហឹង​ចំ​កង់​ខាងមុខ​ចំហៀង​ក្បាល​រថយន្ត​ផ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​ដួល​បោក​ទាំង​ម៉ូតូ​និង​មនុស្ស សន្លប់​ស្តូកស្តឹង​នៅលើ​ដងផ្លូវ​។

​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​បុរី​ឡា​ថោ​ន តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ។

​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាមច្បាប់​នាពេល​ក្រោយ​ផងដែរ​៕​B/